ខណៈនោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បាន​ប្រាប់​រឿង​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ណា​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​មិន​គួរ​ឆាន់​ភោជន​ក្នុង​ពេល​វិកាល​ ​(​ដូច្នេះ​)​ ​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​អ្នក​ទាំងឡាយ​ឆាន់​ភោជន​ក្នុង​ពេល​វិកាល​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​មិន​គួរ​នឹង​ឆាន់​ភោជន​ក្នុង​ពេល​វិកាល​ទេ​ ​នែ​មោឃបុរស​ទាំងឡាយ​ ​អំពើ​ដែល​ពួក​អ្នកឯង​ធ្វើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​និង​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​ជ្រះថ្លា​ស្រាប់ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​តទៅទៀត​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​ដូច្នេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​ទំពាស៊ី​ក្តី​ ​បរិភោគ​ក្តី​ ​នូវ​ខាទនីយ​ ​ឬ​ភោជនីយ​ក្នុង​ពេល​វិកាល​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​១២៧​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​បឋម​បារាជិក​សិក្ខាបទ​។​ ​វេលា​ដែល​ព្រះអាទិត្យ​ជ្រេ​ពី​ត្រង់​ទៅទល់នឹង​អរុណរះ​ឡើង​ ​ហៅថា​ពេល​វិកាល​។​ ​ដែល​ហៅថា​ ​ខាទនីយ​(​នោះ​)​ ​
ថយ | ទំព័រទី ១៣២ | បន្ទាប់