សិក្ខាបទ​ទី៨​


 ​[​១៣០​]​ ​កាលនោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ក្បែរ​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​វេ​ឡ​ដ្ឋ​សីសៈ​ដ៏​មាន​អាយុ​ ​ជា​ឧបជ្ឈាយ៍​របស់​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​ព្រៃ​។​ ​ព្រះ​ថេរៈ​នោះ​ត្រាច់​ទៅ​បិណ្ឌបាត​ ​លុះ​បាន​អាហារ​បិណ្ឌបាត​ជាច្រើន​ហើយ​ ​ក៏​នាំ​យក​បាយ​សុទ្ធ​(​១​)​ ​មកកាន់​អារាម​ ​រួច​ហាល​បាយ​នោះ​ឲ្យ​ស្ងួត​ក្រៀម​ ​ហើយ​ទុកដាក់​ ​កាលណា​មាន​សេចក្តី​ត្រូវការ​ដោយ​អាហារ​ ​ទើប​យក​បាយក្រៀម​នោះ​មក​ត្រាំទឹក​ ​ហើយក៏​ឆាន់​ក្នុង​កាលនោះ​ ​យូរ​ៗ​បាន​លោក​ចូល​ទៅកាន់​ស្រុក​ដើម្បី​បិណ្ឌបាត​ម្តង​។​ ​ភិក្ខុ​ទាំងឡាយ​បាន​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​វេ​ឡ​ដ្ឋ​សីសៈ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​ ​ចុះ​ហេតុអ្វី​បាន​ជា​យូរ​ៗ​ទើប​លោក​ចូល​ទៅកាន់​ក្រុង​ដើម្បី​បិណ្ឌបាត​ម្តង​។​ ​ទើប​ព្រះ​វេ​ឡ​ដ្ឋ​សីសៈ​ដ៏​មាន​អាយុ​ក៏​ដំណាលរឿង​នុ៎ះ​ប្រាប់ភិក្ខុ​ទាំងឡាយ​។​
​(​១​)​ ​អដ្ឋកថា​ ​គឺ​បាយ​តែ​ម្យ៉ាង​ ​មិន​មាន​សម្ល​និង​ម្ហូបក្រៀម​លាយ​ជាមួយ​ផង​ ​។​
ថយ | ទំព័រទី ១៣៥ | បន្ទាប់