ភិក្ខុ​សំគាល់​ថា​ជា​របស់​បុគ្គល​ដដែល​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ព្រោះ​វិហារ​នោះ​ ​ជា​របស់​បុគ្គល​នៃ​ភិក្ខុ​ដទៃ​ ​គឺ​វិហារ​របស់​គេ​។​ ​ភិក្ខុ​មិន​ត្រូវអាបត្តិ​ ​ព្រោះ​វិហារ​ជា​របស់​ខ្លួន​ ​គឺ​វិហារ​របស់​ខ្លួនឯង​។​
 [​១៤​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​អង្គុយ​ ​ឬ​ដេក​សង្កត់​លើ​គ្រែ​ក្តី​ ​តាំង​ក្តី​ ​ដែលគេ​តម្កល់ទុក​លើ​ទី​ដែល​មិនមែន​ថ្នាក់​ ​លើ​ទី​ទាប​ដែល​ដើរ​ទង្គិច​ក្បាល​ ​ទី​ដែល​មិនបាន​ប្រើប្រាស់​ខាងក្រោម​ឲ្យ​ជាទី​នៅ​ ​ទី​ដែលគេ​ក្រាល​ជិត​ដោយ​រនាប​ ​លើ​គ្រែ​ ​ឬ​តាំង​នោះ​ ​ដែលគេ​ដាក់គន្លឹះ​ហើយ​ ​ដល់​ភិក្ខុ​ដែល​ឈរ​នៅ​លើ​គ្រែ​ ​ឬ​តាំង​នោះ​ ​ហើយ​កាន់​យក​ ​ឬ​ព្យួរ​នូវ​បរិក្ខារ​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី៨​ ​ចប់​។​

ថយ | ទំព័រទី ១៤ | បន្ទាប់