[​១៤២​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​គេ​មិនបាន​ប្រគេន​ ​គឺ​សំដៅយក​វត្ថុ​ដែល​ភិក្ខុ​មិនបាន​ទទួល​ប្រគេន​។​ ​ដែល​ហៅថា​ ​របស់​ដែលគេ​ប្រគេន​ ​គឺ​កាលបើ​ទាយក​ឲ្យ​របស់​ណា​ដោយ​កាយ​ក្តី​ ​ដោយ​របស់​ដែល​ជាប់នឹង​កាយ​ក្តី​ ​ដោយ​បោះ​ឲ្យ​ក្តី​ ​ភិក្ខុ​ក៏​ស្ថិតនៅ​ក្នុង​ហត្ថបាស​ ​បាន​ទទួល​(​១​)​ ​ដោយ​កាយ​ ​ឬ​ដោយ​របស់​ដែល​ជាប់នឹង​កាយ​ ​របស់​នេះ​ហៅថា​ ​គេ​ប្រគេន​។​ ​ដែល​ហៅថា​ ​អាហារ​ ​គឺ​របស់​ណាមួយ​ដែល​គួរ​លេប​ចូល​ទៅ​បាន​ ​វៀរលែងតែ​ទឹក​ ​និង​ឈើស្ទន់​ ​របស់​នេះ​ហៅថា​ ​អាហារ​។​ ​ពាក្យ​ថា​ ​វៀរលែងតែ​ទឹក​ ​និង​ឈើស្ទន់​ ​គឺ​លើកលែងតែ​ទឹក​ ​និង​ឈើស្ទន់​។​ ​ភិក្ខុ​ទទួលយក​ដោយ​គិតថា​ ​អញ​នឹង​ទំពាស៊ី​ ​អញ​នឹង​បរិភោគ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​
​(​១​)​ ​អដ្ឋកថា​ ​កិរិយា​ទទួល​ប្រគេន​ប្រកបដោយ​អង្គ៥​ ​គឺ១​.​វត្ថុ​ដែល​បុរស​មាន​កំលាំង​យ៉ាង​កណ្តាល​ ​ល្មម​លើកឡើង​បាន​។​ ​២​.​អ្នក​ប្រគេន​ស្ថិតនៅ​ក្នុង​ហត្ថបាស​។​ ​៣​.​អ្នក​ប្រគេន​បាន​បង្អោនខ្លួន​ចូល​មក​។​៤​.​ទេវតា​ក្តី​ ​មនុស្ស​ក្តី​ ​សត្វតិរច្ឆាន​ក្តី​ប្រគេន​។​ ​៥​.​ភិក្ខុ​ទទួល​វត្ថុ​នោះ​ដោយ​កាយ​ក្តី​ ​ដោយ​វត្ថុ​ដែល​ជាប់នឹង​កាយ​ក្តី​។​
ថយ | ទំព័រទី ១៤៧ | បន្ទាប់