ពួក​នាង​បរិ​ព្វា​ជិ​កា​(​ដែល​នៅ​)​ជុំវិញ​ ​ក៏​និយាយ​ពាក្យ​នេះ​នឹង​នាង​បរិ​ព្វា​ជិ​កា​នោះ​ថា​ ​សមណ​នុ៎ះ​ជាស​ហាយ​របស់​នាង​ឬ​។​ ​នាង​បរិ​ព្វា​ជិ​កា​នោះ​ឆ្លើយ​ថា​ ​សមណ​នុ៎ះ​មិនមែន​ជាស​ហាយ​របស់ខ្ញុំ​ទេ​ ​គឺ​លោក​សំគាល់​ថា​ឲ្យ​នំ​មួយ​ដល់​ខ្ញុំ​ ​តែ​ត្រឡប់ទៅ​ជា​ឲ្យ​នំ​ពីរ​មកវិញ​។​ ​វារៈ​ជា​គំរប់​បីដង​ទៀត​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ឲ្យ​នំ​មួយ​ៗ​ ​(​ដល់​មនុស្ស​ដែល​ជា​អ្នក​ស៊ី​ដែល​)​ ​រួច​ឲ្យ​នំ​ពីរ​ទៅ​នាង​បរិ​ព្វា​ជិ​កា​ដដែល​នោះ​ ​ដោយ​សំគាល់​ថា​ឲ្យ​នំ​មួយ​ដូច​គេ​ទាំងពួង​ដែរ​។​ ​ពួក​នាង​បរិ​ព្វា​ជិ​កា​(​ដែល​នៅ​)​ជុំវិញ​ ​ក៏​និយាយ​ពាក្យ​នេះ​នឹង​នាង​បរិ​ព្វា​ជិ​កា​នោះ​ថា​ ​សមណ​នុ៎ះ​ជាស​ហាយ​របស់​នាង​ឬ​។​ ​នាង​បរិ​ព្វា​ជិ​កា​នោះ​ឆ្លើយ​ថា​ ​សមណ​នុ៎ះ​មិនមែន​ជាស​ហាយ​របស់ខ្ញុំ​ទេ​ ​គឺ​លោក​សំគាល់​ថា​ឲ្យ​នំ​មួយ​ដល់​ខ្ញុំ​ ​តែ​ត្រឡប់ទៅ​ជា​ឲ្យ​នំ​ពីរ​មកវិញ​។​ ​ពួក​នាង​បរិ​ព្វា​ជិ​កា​ទាំងនោះ​ ​ក៏​នាំគ្នា​និ​យាយ​ចម្អ​កថា​ ​(​សមណ​នុ៎ះ​)​ ​សហាយ​ ​ឬមិន​មែន​សហាយ​។​ ​(​វេលា​នោះ​)​ ​មាន​អាជីវក​ម្នាក់​ដើរទៅ​កាន់​ទី​ដែលគេ​អង្គាស​ ​ឬ​ចែក​(​នំ​)​។​ ​(​ពេលនោះ​)​ ​មាន​ភិក្ខុ១រូប​កំពុង​ច្របាច់​បាយ​លាយ​ដោយ​ទឹកដោះថ្លា​ដ៏​ច្រើន​ ​ហើយក៏​ឲ្យ​ដុំ​បាយ១ដុំ​ធំ​ដល់​អាជីវក​នោះ​។​ ​លំដាប់នោះ​ ​អាជីវក​នោះ​ក៏​កាន់​យក​ដុំ​បាយ​នោះ​ ​ហើយ​ដើរទៅ​។​ ​(​ពេលនោះ​)​ ​មាន​អាជីវក​ម្នាក់ទៀត​បាន​ពោល​ពាក្យ​នេះ​នឹង​អាជីវក​នោះ​ថា​
ថយ | ទំព័រទី ១៥១ | បន្ទាប់