ធ្វើ​ប្រទក្សិណ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ដ៏​ល្មម​សមគួរ​តាម​ហេតុ​នោះ​ដល់​ពួក​ភិក្ខុ​ ​ហើយ​ទ្រង់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ត្រាស់​ថា​ ​នែ​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​នឹង​បញ្ញត្ត​សិក្ខាបទ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍១០យ៉ាង​ ​គឺ​ ​ដើម្បី​សេចក្តីល្អ​ដល់​សង្ឃ១​ ​ដើម្បី​សេចក្តី​សប្បាយ​ដល់​សង្ឃ១​។​បេ​។​ ​ដើម្បី​ញុំាង​ព្រះ​សទ្ធម្ម​ឲ្យ​ស្ថិតស្ថេរ១​ ​ដើម្បី​អនុគ្រោះ​ដល់​វិន័យ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ឲ្យ​វត្ថុ​ដែល​បុគ្គល​គួរ​ទំពាស៊ី​ ​ឬវត្ថុ​ដែល​បុគ្គល​គួរ​បរិភោគ​ដល់​អចេលក​ក្តី​ ​បរិ​ព្វា​ជ​ក​ក្តី​ ​បរិ​ព្វា​ជិ​កា​ក្តី​ ​ដោយដៃ​របស់​ខ្លួន​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​១៤៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​អចេលក​ ​គឺ​បុគ្គល​ដែល​បួស​ជា​បរិ​ព្វា​ជ​ក​ ​មាន​កាយ​អាក្រាត​ទាំងអស់​។​ ​ដែល​ហៅថា​ ​បរិ​ព្វា​ជ​ក​ ​គឺ​បុរស​ដែល​បួស​ជា​បរិ​ព្វា​ជ​ក​ទាំងអស់​
ថយ | ទំព័រទី ១៥៣ | បន្ទាប់