វៀរលែងតែ​ភិក្ខុ​ ​និង​សាមណេរ​ចេញ​។​ ​ដែល​ហៅថា​ ​បរិ​ព្វា​ជិ​កា​ ​គឺ​ស្រី​ដែល​បួស​ជា​បរិ​ព្វា​ជិ​កា​ទាំងអស់​ ​វៀរលែងតែ​ភិក្ខុនី​ ​សិក្ខមានា​ ​និង​សាមណេរី​ចេញ​។​ ​ដែល​ហៅថា​ ​វត្ថុ​ដែល​បុគ្គល​គួរ​ទំពាស៊ី​ ​គឺ​លើកទុក​តែ​ភោជន៥យ៉ាង​ ​ព្រមទាំង​ទឹក​ ​និង​ឈើស្ទន់​ចេញ​ ​ក្រៅពីនោះ​ ​ហៅថា​ ​វត្ថុ​ដែល​បុគ្គល​គួរ​ទំពាស៊ី​ទាំងអស់​។​ ​ដែល​ហៅថា​ ​វត្ថុ​ដែល​បុគ្គល​គួរ​បរិភោគ​ ​បាន​ដល់​ភោជន៥យ៉ាង​ ​គឺ​បាយ១​ ​នំ​ស្រស់១​ ​នំ​ក្រៀម១​ ​ត្រី១​ ​សាច់១​។​ ​ពាក្យ​ថា​ ​ឲ្យ​ ​គឺ​ភិក្ខុ​ឲ្យ​ដោយ​កាយ​ក្តី​ ​ដោយ​វត្ថុ​ដែល​ជាប់នឹង​កាយ​ក្តី​ ​ដោយ​បោះ​ឲ្យ​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​១៤៧​]​ ​ជន​ជា​តិរ្ថិយ​ ​ភិក្ខុ​ក៏​សំគាល់​ថា​ ​ជា​តិរ្ថិយ​ ​ហើយ​ឲ្យ​វត្ថុ​ដែល​គួរ​ទំពាស៊ី​ ​ឬវត្ថុ​ដែល​គួរ​បរិភោគ​ ​ដោយដៃ​របស់​ខ្លួន​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ជន​ជា​តិរ្ថិយ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ឲ្យ​វត្ថុ​ដែល​គួរ​ទំពាស៊ី​ ​ឬវត្ថុ​ដែល​គួរ​បរិភោគ​ ​ដោយដៃ​របស់​ខ្លួន​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ជន​ជា​តិរ្ថិយ​ ​ភិក្ខុ​សំគាល់​ថា​ ​មិនមែន​ជា​តិរ្ថិយ​ ​ហើយ​ឲ្យ​វត្ថុ​ដែល​គួរ​ទំពាស៊ី​ ​ឬវត្ថុ​ដែល​គួរ​បរិភោគ​ ​ដោយដៃ​របស់​ខ្លួន​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ឲ្យទឹក​ ​និង​ឈើស្ទន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​បុគ្គល​មិនមែន​ជា​តិរ្ថិយ​
ថយ | ទំព័រទី ១៥៤ | បន្ទាប់