ត្រូវអាបត្តិ​ទុក្កដ​។​ ​កាល​ភិក្ខុ​នោះ​លះបង់​ផុត​ ​(​នូវ​ទី​ល្មម​មើលឃើញ​ ​ឬ​ទី​ល្មម​ស្តាប់​ឮ​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​ព្រោះ​ធ្វើ​នូវ​ហេតុ​នុ៎ះឯង​ឲ្យ​ជា​បច្ច័យ​ ​មិនមែន​ជាហេតុ​ដទៃ​ឡើយ​ ​សេចក្តី​ថា​ ​មិន​មានហេតុ​នីមួយ​ដទៃ​ជា​បច្ច័យ​ ​ក្រៅអំពី​ហេតុ​ដែល​បញ្ជូន​ទៅ​នោះ​ឡើយ​។​
 [​១៥១​]​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ឧបសម្បន្ន​ ​ហើយ​បញ្ជូន​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​តែ​ភិក្ខុ​សង្ស័យ​ ​ហើយ​បញ្ជូន​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​ឧបសម្បន្ន​ ​ហើយ​បញ្ជូន​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​លើកឡើង​នូវ​ពាក្យបញ្ឈឺ​ចិត្ត​ ​(​ចំពោះ​ឧបសម្បន្ន​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​បញ្ជូន​អនុបសម្បន្ន​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​លើក​នូវ​ពាក្យបញ្ឈឺ​ចិត្ត​ ​(​ចំពោះ​អនុបសម្បន្ន​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​ជា​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ជា​ឧបសម្បន្ន​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​ជា​ឧបសម្បន្ន​ ​ភិក្ខុ​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​ជា​ឧបសម្បន្ន​ ​ភិ​ក្ខុ​ក័​សំគាល់​ថា​មិនមែន​ជា​ឧបសម្បន្ន​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ១៥៩ | បន្ទាប់