ជាមួយនឹង​មាតុគ្រាម​ ​ពិតមែន​ឬ​។​ ​ព្រះ​ឧប​នន្ទ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សេចក្តី​នោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​មិនសមបើ​នឹង​ហ៊ាន​ទៅ​សម្រេចការ​អង្គុយ​លើ​អាសនៈ​ជាទី​ស្ងាត់​កំបាំង​ ​ជាមួយនឹង​មាតុគ្រាម​ ​(​ដូច្នោះ​)​ទេ​ ​នែ​មោឃបុរស​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទៀត​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​សម្រេចការ​អង្គុយ​លើ​អាសនៈ​ជាទី​ស្ងាត់​កំបាំង​ ​មួយអន្លើដោយ​មាតុគ្រាម​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​១៥៨​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​ ​មាតុគ្រាម​ ​គឺ​ស្រី​មនុស្ស​ ​មិនមែន​ជា​យក្ស​ស្រី​ ​មិនមែន​ជា​ប្រេត​ស្រី​ ​មិនមែន​តិរច្ឆាន​ញី​ ​ដោយហោចទៅ​ ​សូម្បីតែ​ក្មេងស្រី​ដែល​ទើបនឹង​កើត​បាន១ថ្ងៃ​ ​មិនបាច់​និយាយទៅ​ថ្វី​ដល់​ស្រី​ធំ​ទេ​។​ ​ពាក្យ​ថា​ ​មួយអន្លើ​ ​គឺជា​មួយ​គ្នា​។​ ​ដែល​ហៅថា​ ​ទីស្ងាត់​ ​គឺទី​ដែល​ស្ងាត់​ភ្នែក​ ​ស្ងាត់​ត្រចៀក​។​ ​ដែល​ហៅថា​ ​ទីស្ងាត់​ភ្នែក​ ​គឺ​កាលបើ​ភិក្ខុ​មិច​ភ្នែក​ក្តី​ ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់