អ្នកឯង​មិនសមបើ​នឹង​ហ៊ាន​ទៅ​សម្រេចការ​អង្គុយ​ក្នុង​ទីស្ងាត់​ ​ជាមួយនឹង​មាតុគ្រាម​តែម្នាក់​និង​ម្នាក់​ ​(​ដូច្នោះ​)​ទេ​ ​នែ​មោឃបុរស​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​នេះ​មិនមែន​នាំ​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លា​ទេ​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​សម្រេចការ​អង្គុយ​ក្នុង​ទីស្ងាត់​ ​មួយអន្លើដោយ​មាតុគ្រាម​តែម្នាក់​និង​ម្នាក់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​១៦២​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​ ​មាតុគ្រាម​ ​គឺ​ចំពោះតែ​ស្រី​មនុស្ស​ ​មិនមែន​ជា​យក្ស​ស្រី​ ​មិនមែន​ជា​ប្រេត​ស្រី​ ​មិនមែន​ជា​តិរច្ឆាន​ញី​ ​ជា​អ្នកដឹង​ក្តី​ ​ជា​អ្នក​អាច​ដើម្បី​ស្គាល់​ពាក្យសំដី​ ​ដែល​បុគ្គល​និយាយល្អ​ ​ឬ​អាក្រក់​ ​ពាក្យអាសគ្រាម​ ​ឬមិន​មែន​អាសគ្រាម​។​ ​ពាក្យ​ថា​ ​មួយអន្លើ​ ​គឺជា​មួយ​គ្នា​។​ ​ពាក្យ​ថា​ ​តែម្នាក់​និង​ម្នាក់​ ​គឺ​មានតែ​ភិក្ខុ​ ​និង​មាតុគ្រាម​ប៉ុណ្ណោះ​។​ ​ដែល​ហៅថា​ ​ទីស្ងាត់​ ​គឺទី​ស្ងាត់​ភ្នែក​ ​ស្ងាត់​ត្រចៀក​។​ ​ដែល​ហៅថា​ ​ទីស្ងាត់​ភ្នែក​ ​គឺ​កាលបើ​ភិក្ខុ​មិច​ភ្នែក​ក្តី​ ​ញាក់ចិញ្ចើម​ក្តី​ ​ងក់ក្បាល​ក្តី​ ​ជន​ដទៃ​មិន​អាច​ឃើញ​បាន​។​ ​ដែល​ហៅថា​ ​ទីស្ងាត់​ត្រចៀក​ ​
ថយ | ទំព័រទី ១៧០ | បន្ទាប់