ឯស​ម័យ​ក្នុង​សិក្ខាបទ​នោះ​គឺ​ ​កាលដែល​ទាយក​ប្រគេន​ចីវរ​ ​នេះ​ជាស​ម័យ​ក្នុង​សិក្ខាបទ​នោះ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
 [​១៦៨​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ធ្វើ​ចីវរ​កម្ម​ ​គឺ​ការ​ដេរ​ចីវរ​ ​ក៏​មាន​សេចក្តី​ត្រូវការ​ដោយ​ម្ជុល​ខ្លះ​ ​ដោយ​ចេស​ខ្លះ​ ​ដោ​យកំា​បិត​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​សង្ស័យ​ ​មិនបាន​ចូល​ទៅ​រក​ត្រកូល​ទាំងឡាយ​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ចូល​ទៅ​រក​ត្រកូល​ទាំងឡាយ​ក្នុង​សម័យ​ធ្វើ​ចីវរ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​បាន​ទទួល​និមន្ត​គេ​ ​ជា​អ្នកមាន​ភត្ត​ហើយ​ ​ដល់​នូវ​កិរិយា​ត្រាច់​ទៅ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ក្នុង​ពេលមុន​ភត្ត​ក្តី​ ​ក្រោយ​ភត្ត​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​សម័យ​។​ ​ឯស​ម័យ​ក្នុង​សិក្ខាបទ​នោះ​គឺ​ ​កាលដែល​ទាយក​ប្រគេន​ចីវរ១​ ​កាលដែល​ភិក្ខុ​ធ្វើ​ចីវរ១​ ​នេះ​ជាស​ម័យ​ក្នុង​សិក្ខាបទ​នោះ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
ថយ | ទំព័រទី ១៧៨ | បន្ទាប់