ត្រូវ​ប្រក់​ខ្លួនឯង​បាន​ត្រឹម​ពីរ​ដង​ ​ដល់​គ្រា​ទីបី​ ​ត្រូវ​បង្គាប់​គេ​ហើយ​ ​ចៀសចេញ​ទៅ​។​ ​កាល​ភិក្ខុ​ប្រើឲ្យ​គេ​ប្រក់​មួយ​ជាន់​រួចហើយ​ ​ត្រូវ​ប្រក់​ខ្លួនឯង​បាន​ត្រឹម​ពីរ​ជាន់​ ​ដល់​ជាន់ទី​បី​ ​ត្រូវ​បង្គាប់​គេ​ហើយ​ចៀសចេញ​ទៅ​។​
 [​១៧​]​ ​ត្រង់​ពាក្យ​ថា​ ​បើ​ភិក្ខុ​ប្រក់​ឲ្យ​ច្រើន​ ​លើស​ជាង​កំណត់​នោះ​ទៅ​ ​ទុកជា​ឈរ​នៅក្នុង​ទី​ដែល​គ្មាន​ដំណាំ​ ​សេចក្តី​ថា​ ​កាល​ភិក្ខុ​ប្រើ​គេ​ឲ្យ​ប្រក់​ដោយ​ក្បឿង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​គ្រប់​ៗ​ផែន​ក្បឿង​។​ ​កាល​ភិក្ខុ​ប្រើ​គេ​ឲ្យ​ប្រក់​ដោយ​ថ្ម​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គ្រប់​ៗ​ផែន​ថ្ម​។​ ​កាល​ភិក្ខុ​ប្រើ​គេ​ឲ្យ​ប្រក់​ដោយ​កំ​បោ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គ្រប់​ៗ​ដុំ​កំ​បោ​។​ ​កាល​ភិក្ខុ​ប្រើ​គេ​ឲ្យ​ប្រក់​ដោយ​ស្មៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​គ្រប់​ៗ​ក​ណ្តប​។​ ​កាល​ភិក្ខុ​ប្រើ​គេ​ឲ្យ​ប្រក់​ដោយ​ស្លឹកឈើ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​គ្រប់​ៗ​សន្លឹក​។​ ​
 [​១៨​]​ ​វិហារ​បូក​ប្រក់​លើស​កំណត់​ពីរបី​ជាន់​ ​ភិក្ខុ​សម្គាល់ថា​លើស​មែន​ ​ហើយ​នៅតែ​ធ្វើ​ថែម​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​វិហារ​បូក​ប្រក់​លើស​កំណត់​ពីរបី​ជាន់​ ​ភិក្ខុ​សង្ស័យ​ ​ហើយ​នៅតែ​ធ្វើ​ថែម​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​វិហារ​បូក​ប្រក់​លើស​កំណត់​ពីរបី​ជាន់​ ​ភិក្ខុ​សម្គាល់ថា​ខ្វះ​វិញ​ ​ហើយ​ធ្វើ​ថែម​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​វិហារ​បូក​ប្រក់​មិនទាន់​ដល់​ពីរបី​ជាន់​ ​ភិក្ខុ​សំគាល់​ថា​លើស​ ​ហើយ​ ​(​ធ្វើ​ថែម​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ១៨ | បន្ទាប់