ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឯកំ​ណ​ត់​ទាំង​ភេសជ្ជៈ​ ​កំណត់​ទាំង​រាត្រី​នោះ​ ​គឺ​គេ​បវារណា​ភិក្ខុ​ដោយ​ភេសជ្ជៈ​ទាំងឡាយ​ណា​ ​ភិក្ខុ​វៀរលែង​ភេសជ្ជៈ​ទាំងនោះ​ ​គេ​បវារណា​ភិក្ខុ​ក្នុង​រាត្រី​ណា​ ​ភិក្ខុ​វៀរលែង​រាត្រី​ទាំងនោះ​ ​ហើយ​ត្រឡប់ទៅ​សូម​ភេសជ្ជៈ​ទាំងឡាយ​ដទៃ​ ​និង​ក្នុង​រាត្រី​ទាំងឡាយ​ឯទៀត​វិញ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឯ​មិនកំណត់​ភេសជ្ជៈ​ ​និង​មិនកំណត់​រាត្រី​ ​មិន​មាន​អាបត្តិ​ឡើយ​។​
 ​[​១៧៨​]​ ​កាលបើ​មិន​មាន​កិច្ច​ដោយ​ភេសជ្ជៈ​ ​ហើយ​ភិក្ខុ​ទៅ​សូម​ភេសជ្ជៈ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កាលបើ​មាន​កិច្ច​ដោយ​ភេសជ្ជៈ​ឯទៀត​ ​ហើយ​ភិក្ខុ​ទៅ​សូម​ភេសជ្ជៈ​ឯទៀត​វិញ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ហួសកំណត់​ដែលគេ​បវារណា​ហើយ​ ​ភិក្ខុ​សំគាល់​ថា​ ​ហួសកំណត់​ដែលគេ​បវារណា​មែន​ ​ហើយ​ទៅ​សូម​ភេសជ្ជៈ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ហួសកំណត់​ដែលគេ​បវារណា​ហើយ​ ​ភិក្ខុ​សង្ស័យ​ ​ហើយ​ទៅ​សូម​ភេសជ្ជៈ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ហួសកំណត់​ដែលគេ​បវារណា​ហើយ​ ​ភិក្ខុ​សំគាល់​ថា​ ​មិន​ហួសកំណត់​បវារណា​ទេ​ ​ហើយ​ទៅ​សូម​ភេសជ្ជៈ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ១៩០ | បន្ទាប់