ទី​ដែលគេ​ត្រួតពល​នោះ​ ​គឺទី​ដែលគេ​រាប់​ពល​ថា​ ​ពលដំរី​មាន​ប៉ុណ្ណេះ​ ​ពលសេះ​មាន​ប៉ុណ្ណេះ​ ​ពល​រថ​មាន​ប៉ុណ្ណេះ​ ​ពលថ្មើរជើង​មាន​ប៉ុណ្ណេះ​។​ ​ដែល​ហៅថា​ ​ទីតាំងនៅ​នៃ​កងទ័ព​នោះ​ ​គឺ​ពលដំរី​នៅត្រង់​កន្លែង​នេះ​ ​ពលសេះ​នៅត្រង់​កន្លែង​នេះ​ ​ពល​រថ​នៅត្រង់​កន្លែង​នេះ​ ​ពលថ្មើរជើង​នៅត្រង់​កន្លែង​នេះ​។​ ​ដែល​ហៅថា​ ​ក្បួនទ័ព​នោះ​ ​គឺ​ពួក​សេនា​ដំរី១​ ​ពួក​សេនា​សេះ១​ ​ពួក​សេនា​រថ១​ ​ពួក​សេនា​ថ្មើរជើង១​។​ ​ដំរី​បី​ ​ហៅថា​ ​សេនា​ដំរី​យ៉ាងតិច​បំផុត​។​ ​សេះ​បី​ ​ហៅថា​ ​ពួក​សេនា​សេះ​យ៉ាងតិច​បំផុត​។​ ​រថ​បី​ ​ហៅថា​ ​ពួក​សេនា​រថ​យ៉ាងតិច​បំផុត​។​ ​បុរស​បួន​នាក់​កាន់​សរ​គ្រប់​ដៃ​ ​ហៅថា​ ​ពួក​សេនា​ថ្មើរជើង​យ៉ាងតិច​បំផុត​។​
 [​១៩១​]​ ​ភិក្ខុ​ទៅ​ដើម្បី​មើល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ឈរ​មើលឃើញ​ក្នុង​ទីណា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​លះបង់​ឧបចារ​នៃ​ទី​មើល​ ​ហើយក៏​នៅ​មើល​ឃើ​ញរឿយៗ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ទៅ​ដើម្បី​មើល​កង​ទ័ព​មួយ​ៗ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ឈរ​មើលឃើញ​ក្នុង​ទីណា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​លះបង់​ឧបចារ​នៃ​ទី​មើល​ហើយ​ ​ក៏​នៅ​មើល​ឃើ​ញរឿយៗ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ២០២ | បន្ទាប់