ក្នុង​អាស្រម​របស់​ជដិល​ ​ទៀប​កំ​ពង់​អម្ពៈ​ ​កុំ​ឲ្យ​នាគ​នោះ​បៀតបៀន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ឡើយ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ក៏​ទ្រង់​ស្ងៀម​ ​ជា​គំរប់​បីដង​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​ដោយលំដាប់​ ​ក៏បាន​យាង​ទៅដល់​ស្រុក​ភទ្ទ​វតិ​កា​។​ ​មានដំណឹង​ល្បី​ទៅ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់នៅ​ក្នុង​ស្រុក​ភទ្ទ​វតិ​កា​នោះ​។​ ​គ្រានោះ​ឯង​ ​ព្រះ​សាគ​តៈ​ដ៏​មាន​អាយុ​បាន​ចូល​ទៅកាន់​អាស្រម​របស់​ជដិល​ ​ទៀប​កំ​ពង់​អម្ពៈ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ដើរចូល​ទៅ​ក្នុង​រោង​ភ្លើង​ ​ក្រាលកម្រាល​ស្មៅ​ ​ហើយក៏​អង្គុយពែនភ្នែន​ ​តាំង​កាយ​ដ៏​ត្រង់​ ​ដម្កល់​សតិ​ផ្ចិតផ្ចង់​។​ ​ឯនា​គ​នោះ​បានឃើញ​ព្រះ​សាគ​តៈ​ដ៏​មាន​អាយុ​ចូល​មក​ហើយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​កើតទុក្ខ​ទោមនស្ស​ ​បង្ហុយផ្សែង​ ​(​ពិស​ចំពោះ​សាគ​ត​ត្ថេ​រ​)​។​ ​ចំណែកខាង​ព្រះ​សាគ​តៈ​ដ៏​មាន​អាយុ​ ​ក៏​បង្ហុយផ្សែង​តប​ទៅវិញ​។​ ​លំដាប់នោះ​ ​នាគ​នោះ​ខំអត់​ទ្រាំ​នូវ​សេចក្តី​រំលុប​លើ​ ​(​នោះ​)​ ​មិនបាន​ ​ក៏​បណ្តាល​ឲ្យ​កើត​ភ្លើង​ឡើង​។​ ​ឯ​ព្រះ​សាគ​តៈ​ដ៏​មាន​អាយុ​ ​ក៏បាន​ចូល​តេជោធាតុ​ ​ហើយ​បណ្តាល​ភ្លើង​តប​ទៅវិញ​។​ ​គ្រានោះ​ឯង​ ​ព្រះ​សាគ​តៈ​ដ៏​មាន​អាយុ​ ​ក៏បាន​គ្រប​សង្កត់​តេជះ​របស់​នាគ​នោះ​ ​ដោយ​តេជះ​ ​(​របស់​លោក​)​ ​ហើយក៏​ចូល​ទៅកាន់​ស្រុក​ភទ្ទ​វតិ​កា​។​ ​កាលដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​ក្នុង​ស្រុក​ភទ្ទ​វតិ​កា​តាម​សមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ហើយ
ថយ | ទំព័រទី ២០៥ | បន្ទាប់