ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ក៏ទេដែរ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ផឹកសុរា​និង​មេរ័យ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​១៩៤​]​ ​ដែល​ហៅថា​សុរា​ ​គឺ​សុរា​ធ្វើ​ដោយ​ម្សៅ១​ ​សុរា​ធ្វើ​ដោយ​នំ១​ ​សុរា​ធ្វើ​ដោយ​បាយ១​ ​សុរា​ដែលគេ​ដាក់​ពូជ​សុរា១​ ​សុរា​ដែលគេ​ប្រកប​ព្រមដោយ​គ្រឿង​ផ្សំ​ផ្សេង​ៗ១​។​ ​ដែល​ហៅថា​ ​មេរ័យ​នោះ​ ​គឺ​ទឹក​ត្រាំ​ដែលគេ​ធ្វើ​ដោយ​ផ្កាឈើ១​ ​ទឹក​ត្រាំ​ដែលគេ​ធ្វើ​ដោយ​ផ្លែឈើ១​ ​ទឹក​ត្រាំ​ដែលគេ​ធ្វើ​ដោយ​ផ្លែ​ចន្ទន៍​ ​ឬ​គេ​ធ្វើ​ដោយ​ទឹកឃ្មុំ១​ ​ទឹក​ត្រាំ​ដែលគេ​ធ្វើ​ដោយ​ទឹកអំពៅ១​ ​ទឹក​ត្រាំ​ដែលគេ​ប្រកប​ព្រមដោយ​គ្រឿង​ផ្សំ​ផ្សេង​ៗ១​។​ ​ត្រង់​ពាក្យ​ថា​ ​ផឹក​ ​សេចក្តី​ថា​ ​ដោយហោចទៅ​ ​សូម្បីតែ​ភិក្ខុ​ផឹក​ប្រមាណ​ប៉ុន​ចុង​ស្បូវ​ ​ក៏​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​១៩៥​]​ ​ទឹកស្រវឹង​ ​ភិក្ខុ​សំគាល់​ថា​ ​ទឹកស្រវឹង​ ​ហើយ​ផឹក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ទឹកស្រវឹង​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ផឹក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ទឹកស្រវឹង​ ​ភិក្ខុ​សំគាល់​ថា​ ​មិនមែន​ទឹកស្រវឹង​ ​ហើយ​ផឹក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​មិនមែន​ទឹកស្រវឹង​ ​ភិក្ខុ​សំគាល់​
ថយ | ទំព័រទី ២០៩ | បន្ទាប់