អ្នកធ្វើ​នេះ​ ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​ ​ឬ​មួយ​ញុំាង​បុគ្គល​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹង​រិត​តែ​ជ្រះថ្លា​ឡើង​មិនបានទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ដឹង​ថា​ទឹក​មាន​សត្វ​ហើយ​ស្រោច​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ស្រោច​ក្តី​ ​នូវ​ស្មៅ​ឬ​ដី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​២១​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​។​ ​ភិក្ខុ​ដឹង​ដោយខ្លួនឯង​ក្តី​ ​ពួក​អ្នកដទៃ​ប្រាប់​ដល់​ភិក្ខុ​នោះ​ក្តី​ ​ឈ្មោះថា​ ​ភិក្ខុ​ដឹង​។​
 [​២២​]​ ​ត្រង់​ពាក្យ​ថា​ ​ស្រោច​ឯង​ ​គឺ​ភិក្ខុ​ស្រោច​ដោយខ្លួនឯង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​ប្រើ​គេ​ឲ្យ​ស្រោច​ ​គឺ​ភិក្ខុ​បង្គាប់​អ្នកដទៃ​ឲ្យ​ស្រោច​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ប្រើ​តែម្តង​ ​ហើយ​អ្នកទទួល​បង្គាប់​ទៅ​ស្រោច​ច្រើនដង​ ​ភិក្ខុ​អ្នកប្រើ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​(​ទឹក​)​ ​មាន​សត្វ​ ​ភិក្ខុ​សំគាល់​ថា​ ​(​ទឹក​)​ ​មាន​សត្វ​មែន​ ​ហើយ​ស្រោច​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ស្រោច​ក្តី​ ​នូវ​ស្មៅ​ ​ឬដី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​(​ទឹក​)​ ​មាន​សត្វ​ ​ភិ​ក្ខុ​មាន​ស​ចក្តី​សង្ស័យ​ ​ហើយ​ស្រោច​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ស្រោច​ក្តី​ ​នូវ​ស្មៅ​ឬ​ដី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​(​ទឹក​)​ ​មាន​សត្វ​ ​ភិក្ខុ​សំគាល់​ថា​គ្មាន​សត្វ​វិញ​ ​ហើយ​ស្រោច​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ស្រោច​ក្តី​ ​នូវ​ស្មៅ​ឬ​ដី​ ​
ថយ | ទំព័រទី ២១ | បន្ទាប់