[​១៩៨​]​ ​ដែល​ហៅថា​ជន្លួញ​ ​គឺ​ម្រាមដៃ​នោះ​ ​គឺ​ភិក្ខុ​ចាក់​ដោយ​ម្រាមដៃ​។​ ​ឧបសម្បន្ន​ ​ប៉ង​ដើម្បី​សើច​លេង​ ​ហើយ​ប៉ះ​ត្រូវ​កាយ​របស់​ឧបសម្បន្ន​ផងគ្នា​ ​ដោយ​កាយ​របស់​ខ្លួន​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​១៩៩​]​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ឧបសម្បន្ន​ ​ហើយ​ធ្វើឲ្យ​សើច​ដោយ​ជន្លួញ​គឺ​ម្រាមដៃ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ធ្វើឲ្យ​សើច​ដោយ​ជន្លួញ​គឺ​ម្រាមដៃ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ជា​អនុបសម្បន្ន​ទៅវិញ​ ​ហើយ​ធ្វើឲ្យ​សើច​ដោយ​ជន្លួញ​គឺ​ម្រាមដៃ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​២០០​]​ ​ភិក្ខុ​ពាល់ត្រូវ​នូវ​វត្ថុ​ដែល​ជាប់​ដោយ​កាយ​ ​(​របស់​ភិក្ខុ​ផងគ្នា​)​ ​ដោយ​កាយ​ ​(​របស់​ខ្លួន​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ពាល់ត្រូវ​កាយ​ ​(​របស់​ភិក្ខុ​ផងគ្នា​)​ ​ដោយ​វត្ថុ​ដែល​ជាប់នឹង​កាយ​(​របស់​ខ្លួន​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ពាល់ត្រូវ​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​(​របស់​ភិក្ខុ​ផងគ្នា​)​ ​ដោយ​វត្ថុ​ដែល​ជាប់នឹង​កាយ​(​របស់​ខ្លួន​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ពាល់ត្រូវ​កាយ​(​របស់​ភិក្ខុ​ផងគ្នា​)​ ​ដោយ​វត្ថុ​សម្រាប់​បោះចោល​ ​(​របស់​ខ្លួន​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ពាល់ត្រូវ​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​(​របស់​ភិក្ខុ​ផងគ្នា​)​ ​ដោយ​វត្ថុ​សម្រាប់​បោះចោល​ ​(​របស់​ខ្លួន​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ពាល់ត្រូវ​វត្ថុ​សម្រាប់​បោះចោល​(​របស់​ភិក្ខុ​ផងគ្នា​)​ ​ដោយ​វត្ថុ​សម្រាប់​បោះចោល​ ​(​របស់​ខ្លួន​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ២១២ | បន្ទាប់