[​២០៦​]​ ​លេង​ទឹក​ ​ភិក្ខុ​សំគាល់​ថា​លេង​ទឹក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​លេង​ទឹក​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​លេង​ទឹក​ ​ភិក្ខុ​សំគាល់​ថា​មិនបាន​លេង​វិញ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​២០៧​]​ ​ភិក្ខុ​លេង​ទឹករាក់​ជាង​ភ្នែក​គោ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​លេង​ទឹក​ដោយ​ទូក​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ប្រហារ​ទឹក​ដោយដៃ​ក្តី​ ​ជើង​ក្តី​ ​កំណាត់ឈើ​ក្តី​ ​អម្បែង​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​លេង​ទឹកដែល​មាន​ក្នុង​ភាជន៍​ក្តី​ ​លេង​ទឹកបាយ​ក្តី​ ​ទឹកដោះស្រស់​ក្តី​ ​ទឹកដោះជូរ​ក្តី​ ​ទឹកជ្រលក់​ក្តី​ ​ទឹកនោម​ក្តី​ ​ភក់​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២០៨​]​ ​មិនបាន​លេង​ទឹក​ទេ​ ​ភិក្ខុ​សំគាល់​ថា​លេង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនបាន​លេង​ទឹក​ទេ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនបាន​លេង​ទឹក​ទេ​ ​ភិក្ខុ​សំគាល់​ថា​មិនបាន​លេង​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
ថយ | ទំព័រទី ២១៦ | បន្ទាប់