[​២១៧​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​បឋម​បារាជិក​។​ ​ពាក្យ​ថា​ ​ភិក្ខុ​ផងគ្នា​ ​គឺ​ភិក្ខុ​ដទៃ​ ​(​ក្រៅពី​ខ្លួន​)​។​ ​ពាក្យ​ថា​ ​ឲ្យ​ខ្លាច​ ​គឺ​ឧបសម្បន្ន​មានបំណង​នឹង​ធ្វើ​ឧបសម្បន្ន​ឲ្យ​ខ្លាច​ ​ហើយ​សំដែង​រូប​ក្តី​ ​សំឡេង​ក្តី​ ​ក្លិន​ក្តី​ ​រស​ក្តី​ ​ផ្សព្វ​ក្តី​ ​ទោះបី​ឧបសម្បន្ន​នោះ​ខ្លាច​ក្តី​ ​មិន​ខ្លាច​ក្តី​ ​ក៏​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​(​ឧបសម្បន្ន​ ​មាន​សេចក្តី​ប្រាថ្នា​ដើម្បី​បន្លាច​ឧបសម្បន្ន​ផងគ្នា​)​ ​ហើយ​ប្រាប់ផ្លូវ​លំបាក​ដោយ​ចោរ​ក្តី​ ​ផ្លូវលំ​បា​ក​ដោយ​ម្រឹគ​សាហាវ​ក្តី​ ​ផ្លូវលំ​បា​ក​ដោយ​ខ្មោច​ក្តី​ ​ទោះបី​ឧបសម្បន្ន​នោះ​ខ្លាច​ក្តី​ ​មិន​ខ្លាច​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 ​[​២១៨​]​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ឧបសម្បន្ន​ ​ហើយ​បន្លាច​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​សង្ស័យ​ ​ហើយ​បន្លាច​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​អនុបសម្បន្ន​ទៅវិញ​ ​ហើយ​បន្លាច​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​២១៩​]​ ​ឧបសម្បន្ន​ ​មានបំណង​នឹង​បន្លាច​អនុបសម្បន្ន​ ​ហើយ​សំដែង​រូប​ក្តី​ ​សំឡេង​ក្តី​ ​ក្លិន​ក្តី​ ​ផ្សព្វ​ក្តី​ ​រស​ក្តី​ ​ទោះបី​អនុបសម្បន្ន​នោះ​ខ្លាច​ក្តី​ ​
ថយ | ទំព័រទី ២២២ | បន្ទាប់