សិក្ខាបទ​ទី៦​


 [​២២២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​កាល​គង់នៅ​ភេ​សក​លា​វន​ ​ជាទី​ឲ្យ​អភ័យ​ដល់​សត្វ​ម្រឹគ​ ​ជិត​ក្រុង​សុំ​សុ​មារ​គិ​រៈ​ ​ក្នុង​ភ​គ្គ​ជេន​បទ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​នាំគ្នា​បង្កាត់ភ្លើង​នឹង​ឈើ​ដែល​មាន​ប្រហោង១ដុំ​ធំ​ ​ហើយ​នាំគ្នា​អាំង​ក្នុង​ខែរងា​។​ ​មាន​ពស់​ខ្មៅ១នៅក្នុង​ប្រហោង​ឈើ​នោះ​ ​លុះ​ត្រូវ​កំ​ដៅ​ភ្លើង​ ​ក៏​លូន​ចេញ​មក​ ​ហើយ​ធ្វើ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ដួល​ដាសពាស​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ស្ទុះ​រត់​ទៅ​ក្នុង​ទី​នោះ​ៗ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​ទាំងឡាយ​មិន​គួរ​នឹង​បង្កាត់ភ្លើង​អាំង​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុ​ទាំងឡាយ​បង្កាត់ភ្លើង​អាំង​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ទ្រង់​បន្ទោស​ថា​ ​នែ​ភិក្ខុ​ទាំងឡាយ​ ​មោឃបុរស​ទាំងនោះ​ ​មិន​គួរ​នឹង​បង្កាត់ភ្លើង​អាំង​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ក៏ទេដែរ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​
ថយ | ទំព័រទី ២២៤ | បន្ទាប់