[​២២៦​]​ ​ខ្លួន​មិន​មាន​ជម្ងឺ​ ​ភិក្ខុ​សំគាល់​ថា​មិន​មាន​ជម្ងឺ​ ​មានបំណង​នឹង​អាំងភ្លើង​ ​ហើយ​បង្កាត់ភ្លើង​ឯង​ក្តី​ ​ប្រើ​អ្នកដទៃ​ឲ្យ​បង្កាត់​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មានហេតុ​មាន​សភាព​យ៉ាងនោះ​។​ ​ខ្លួន​មិន​មាន​ជម្ងឺ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​មានបំណង​នឹង​អាំងភ្លើង​ ​ហើយ​បង្កាត់ភ្លើង​ឯង​ក្តី​ ​ប្រើ​អ្នកដទៃ​ឲ្យ​បង្កាត់​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មានហេតុ​មាន​សភាព​យ៉ាងនោះ​។​ ​ខ្លួន​មិន​មាន​ជម្ងឺ​ ​ភិក្ខុ​សំគាល់​ថា​មាន​ជម្ងឺ​ ​មានបំណង​នឹង​អាំងភ្លើង​ ​ហើយ​បង្កាត់ភ្លើង​ឯង​ក្តី​ ​ប្រើ​អ្នកដទៃ​ឲ្យ​បង្កាត់​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មានហេតុ​មាន​សភាព​យ៉ាងនោះ​។​ ​ភិក្ខុ​ចាប់​អង្កត់​ភ្លើង​លើកឡើង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ខ្លួន​មាន​ជម្ងឺ​ ​ភិក្ខុ​សំគាល់​ថា​ ​មិន​មាន​ជម្ងឺ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ខ្លួន​មាន​ជម្ងឺ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​មិន​មាន​ជម្ងឺ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ខ្លួន​មាន​ជម្ងឺ​ ​ភិក្ខុ​សំគាល់​ថា​ ​មាន​ជម្ងឺ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
 [​២២៧​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៧យ៉ាង​)​ ​គឺ​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​អាំងភ្លើង​ដែល​អ្នកដទៃ​បង្កាត់១​ ​ភិក្ខុ​អាំង​រងើកភ្លើង​ដែល​គ្មាន​អណ្តាត១​ ​ភិក្ខុ​មានហេតុ​មាន​សភាព​យ៉ាងនោះ​ ​គឺ​អុជ​ប្រទីប​ក្តី​ ​បង្កាត់ភ្លើង​ ​(​ដើម្បី​ដុត​បាត្រ​ជាដើម​)​ក្តី​ ​បង្កាត់ភ្លើង​ក្នុង​រោង​ភ្លើង​ក្តី១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ​(​១​)​១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី៦​ ​ចប់​។​


​(​១​)​ ​ភិក្ខុ​ពស់​ចឹក​ ​ចោរ​ ​ឬ​ម្រឹគ​សាហាវ​បៀតបៀន​ជាដើម​ ​ហៅថា​ ​មាន​សេចក្តី​អន្តរាយ​ ​។
ថយ | ទំព័រទី ២២៧ | បន្ទាប់