ចំនួន​សិក្ខាបទ​ក្នុង​ភូតគាម​វគ្គ​នោះ​គឺ​
 ភិក្ខុ​ធ្វើ​ភូតគាម​ឲ្យ​ដាច់​ចាកទី១​ ​ភិក្ខុ​យក​រឿង​ដទៃ​មក​បន្លប់​ដើម្បី​បិទបាំង​ទោស​ខ្លួន១​ ​ភិក្ខុ​លើកទោស​ភិក្ខុ​អ្នកធ្វើការ​សង្ឃ១​ ​ភិក្ខុ​យក​គ្រែតាំង​ ​ពូក​កៅអី​របស់​សង្ឃ​ទៅ​ចោល​ក្នុង​ទីវាល​ ​ហើយ​ចៀសចេញ​ទៅ១​ ​ភិក្ខុ​យក​កម្រាល​របស់​សង្ឃ​ទៅ​ក្រាល​ចោល​ ​ហើយ​ចៀសចេញ​ទៅ១​ ​ភិក្ខុ​ដេក​បៀ​តច្រៀ​ត​ភិក្ខុ​អ្នក​នៅមុន​ក្នុង​កុដិ​សង្ឃ១​ ​ភិក្ខុ​ខឹង​នឹង​ភិក្ខុ​ឯទៀត​ ​ហើយ​បណ្តេញ​ចាក​វិហារ​របស់​សង្ឃ១​ ​ភិក្ខុ​អង្គុយ​ ​ឬ​ដេក​លើ​គ្រែ​មាន​ជើង​ស៊ក​ទុក១​ ​ភិក្ខុ​លាប​បូក​វិ​ហារ​ញយៗ​ ​បាន​កំណត់​ត្រឹម​សន្លឹកទ្វារ​ ​ឬ​សន្លឹក​បង្អួច​ដោយ​ជុំវិញ១​ ​ភិក្ខុ​យក​ទឹក​មាន​សត្វ​ស្រោច​ស្មៅ​ ​ឬដី១​។​
ថយ | ទំព័រទី ២៣ | បន្ទាប់