[​២៣២​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​ដើរ​ផ្លូវ​ឆ្ងាយ​ ​មាន​សេចក្តី​រង្កៀស​ ​(​ខ្លាចក្រែង​ត្រូវទោស​)​ ​ក៏​មិន​ហ៊ាន​ងូតទឹក​ ​ហើយ​សិង​ទាំង​ខ្លួន​ដែល​សៅហ្មង​ដោយ​ញើស​ក្អែល​។​ ​ចីវរ​ក្តី​ ​សេនាសនៈ​ក្តី​ ​ក៏​សៅហ្មង​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​ដើរ​ផ្លូវ​ឆ្ងាយ​ ​ទោះ​មិនទាន់​ដល់កំណត់​កន្លះ​ខែ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ងូតទឹក​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​មិនទាន់​ដល់កំណត់​កន្លះ​ខែ​ ​ហើយ​ងូតទឹក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​សម័យ​។​ ​ឯស​ម័យ​ក្នុង​សិក្ខាបទ​នោះ​គឺ​ ​មួយ​ខែ​កន្លះ​ដ៏​សេស​ ​(​ខាងចុង​)​ ​នៃ​គិម្ហរដូវ​ ​និង​មួយ​ខែ​ខាងដើម​នៃ​វស្សានរដូវ​ ​រួម​ខែ​ទាំងនេះ​ ​ត្រូវជា២ខែ​កន្លះ​ ​ហៅថា​សម័យ​ក្តៅ​ ​សម័យ​ស្អុះស្អាប់​ ​សម័យ​មាន​ជម្ងឺ​ ​សម័យ​ធ្វើការងារ​ ​សម័យ​ដើរ​ផ្លូវ​ឆ្ងាយ​ ​នេះ​ជាស​ម័យ​ក្នុង​សិក្ខាបទ​នោះ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្តដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​រួចហើយ​។​
 [​២៣៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ជាច្រើន​រូប​ ​ធ្វើ​ចីវរ​កម្ម​ក្នុង​ទីវាល​ ​ត្រូវ​ខ្យល់បក់​ដោយ​ទាំង​ធូលី​មក​ ​ទាំង​ភ្លៀង​ក៏​ធ្លាក់ចុះ​មក​ត្រូវ​បន្តិច​ៗ​ផង​។​ ​
ថយ | ទំព័រទី ២៣៣ | បន្ទាប់