សប្បា​ណ​ក​វគ្គ​ ​សិក្ខាបទ​ទី១​


 [​២៤៩​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ឧទាយិ​ដ៏​មាន​អាយុ​ ​(​ធ្លាប់​)​ ​ជា​នាយ​ខ្មាន់ធ្នូ​។​ ​លោក​នោះ​មិន​ពេញចិត្ត​នឹង​សត្វ​ក្អែក​ទាំងឡាយ​។​ ​ឧទាយិ​នោះ​ក៏​បាញ់សត្វ​ក្អែក​ទាំងឡាយ​ ​កាត់​ក្បាល​ ​ហើយ​ដោត​លើ​ឈើ​អណ្តោត​ ​ដោយលំដាប់​គ្នា​។​ ​ភិក្ខុ​ទាំងឡាយ​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ណា​សម្លាប់សត្វ​ក្អែក​ទាំងនេះ​។​ ​ឧទាយិ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​សម្លាប់​ ​(​ព្រោះ​)​ ​សត្វ​ក្អែក​ ​ខ្ញុំ​មិន​ចូលចិត្ត​សោះ​។​ ​ពួក​ភិក្ខុ​ណា​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ឧទាយិ​ដ៏​មាន​អាយុ​ ​មិន​គួរ​នឹង​ក្លែង​ផ្តាច់​បង់​សត្វ​ចាក​ជីវិត​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ឧទាយិ​ ​ឮថា​ ​អ្នកឯង​ក្លែង​ផ្តាច់​បង់​សត្វ​ចាក​ជីវិត​ ​ពិតមែន​ឬ​។​ ​ឧទាយិ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​នែ​មោឃបុរស​ ​អ្នកឯង​មិន​គួរ​នឹង​ក្លែង​ផ្តាច់​បង់​សត្វ​ចាក​ជីវិត​ទេ​ ​ម្នាល​មោឃបុរស​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​
ថយ | ទំព័រទី ២៤៩ | បន្ទាប់