នែ​មោឃបុរស​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​កាល​ដឹង​ថា​អធិករណៈ​ដែល​សង្ឃ​រម្ងាប់​សមគួរ​តាម​ធម៌​ហើយ​ ​សើរើ​ដើម្បី​ធ្វើជា​ថ្មីទៀត​ ​ភិក្ខុ​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​២៥៨​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​ដឹង​ ​គឺ​ភិក្ខុ​ដឹងខ្លួន​ឯង​ក្តី​ ​ពួក​អ្នកដទៃ​ប្រាប់​ដល់​ភិក្ខុ​នោះ​ក្តី​ ​ភិក្ខុ​ដែល​មានរឿង​នោះ​ប្រាប់​ក្តី​។​ ​ដែល​ហៅថា​ ​សមគួរ​តាម​ធម៌​ ​គឺ​អធិ​រណៈ​ដែល​សង្ឃ​ធ្វើ​ ​(​គឺ​រម្ងាប់​)​ ​ហើយ​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​ព្រះ​សាស្តា​ ​នេះ​ហៅថា​ ​សមគួរ​តាម​ធម៌​។​
 [​២៥៩​]​ ​ដែល​ហៅថា​ ​អធិករណៈ​ ​គឺ​អធិករណៈ​មាន៤យ៉ាង​ ​គឺ​វិ​វា​ទា​ធិ​ក​រណៈ១​ ​អនុ​វា​ទា​ធិ​ក​រណៈ១​ ​អាប​ត្តា​ធិ​ក​រណៈ១​ ​កិ​ច្ចា​ធិ​ក​រណៈ១​។​ ​ពាក្យ​ថា​ ​សើរើ​ដើម្បី​ធ្វើជា​ថ្មីទៀត​ ​គឺ​ភិក្ខុ​សើរើ​ថា​ ​សង្ឃ​ធ្វើ​កម្ម​មិន​ស្រេច​ ​សង្ឃ​ធ្វើ​កម្ម​មិនល្អ​ ​យើង​ត្រូវ​ធ្វើជា​ថ្មីទៀត​ ​សង្ឃ​រម្ងាប់​កម្ម​មិន​ស្រេច​ ​សង្ឃ​រម្ងាប់​កម្ម​មិនល្អ​ ​យើង​ត្រូវ​រម្ងាប់​ជាថ្មី​ទៀត​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ២៥៥ | បន្ទាប់