[​២៦០​]​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​ប្រកបដោយ​ធម៌​ ​ហើយ​សើរើ​ឡើង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​សើរើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ហើយ​សើរើ​ ​មិន​ត្រូវអាបត្តិ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​មិន​ប្រកបដោយ​ធម៌​ ​មិន​ត្រូវអាបត្តិ​។​
 [​២៦១​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុ​ដឹង​ថា​ ​កម្ម​ដែល​សង្ឃ​ធ្វើ​ហើយដោយ​កិច្ច​ដែល​មិនមែន​ជា​ធម៌​ក្តី​(​១​)​ ​ដោយ​ពួក​ក្តី​(​២​)​ ​សង្ឃ​ធ្វើ​កម្ម​ដល់​ភិក្ខុ​ដែល​មិន​គួរ​ដល់​កម្ម​ក្តី​ ​ហើយ​សើរើ​ ​១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី៣​ ​ចប់​។​


​(​១​)​ ​បាន​ដល់​កម្ម​ដែល​ធ្វើ​មិន​ត្រឹមត្រូវ​តាមច្បាប់​ ​។​ ​(​២​)​ ​បាន​ដល់​កម្ម​ដែល​ធ្វើ​បែកខ្ញែក​ជាពួក​ ​មិនព្រម​ព្រៀង​គ្នា​ ​។​
ថយ | ទំព័រទី ២៥៦ | បន្ទាប់