ត្រូវអាបត្តិ​ទុក្កដ​។​ ​ពួក​ឈ្មួញ​មិនមែន​ជា​ចោរ​ ​ភិក្ខុ​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ពួក​ឈ្មួញ​មិនមែន​ជា​ចោរ​ ​ភិក្ខុ​សំគាល់​ថា​ពួក​ឈ្មួញ​មិនមែន​ជា​ចោរ​ ​មិន​ត្រូវអាបត្តិ​។​
 [​២៧៥​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៦យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​បបួល​ ​ហើយ​ទៅ១​ ​មនុស្ស​ទាំងឡាយ​បបួល​ ​ភិក្ខុ​មិន​បបួល១​ ​ភិក្ខុ​ទៅ​ដោយ​ខុស​សង្កេត​(​១​)​១​ ​ភិក្ខុ​ទៅ​ព្រោះ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី៦​ ​ចប់​។​


​(​១​)​ ​បាន​ដល់​ភិក្ខុ​បបួល​ថាទៅ​ថ្ងៃនេះ​ ​ពេលនេះ​ ​តែ​មិនបាន​ទៅតាម​ថ្ងៃ​ ​តាម​ពេល​ដែល​បាន​កំណត់​នោះ​ ​។​
ថយ | ទំព័រទី ២៧១ | បន្ទាប់