ទៅជាមួយ​នឹង​ភិក្ខុ​នោះ​ទេតើ​ ​ភិក្ខុ​នោះ​មិនមែន​ជា​អ្នកធ្វើ​ ​(​សេចក្តី​ខុស​)​ទេ​ ​អ្នក​ចូរ​ទៅ​ឲ្យ​ភិក្ខុ​នោះ​អត់ទោស​ទៅ​។​ ​ទើប​បុរស​នោះ​សូមទោស​នឹង​ភិក្ខុ​នោះ​។​ ​លំដាប់នោះ​ ​ភិក្ខុ​នោះ​ទៅកាន់​ក្រុង​សាវត្ថី​ ​ហើយ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ ​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​មិន​គួរ​នឹង​បបួលគ្នា​ ​ហើយ​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា​ ​មួយអន្លើដោយ​មាតុគ្រាម​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​ឮថា​ ​អ្នកឯង​បបួលគ្នា​ ​ហើយ​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា​ ​មួយអន្លើដោយ​មាតុគ្រាម​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​នែ​មោឃបុរស​ ​អ្នកឯង​មិន​គួរ​នឹង​បបួលគ្នា​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា​ ​មួយអន្លើដោយ​មាតុគ្រាម​ទេ​។​ ​នែ​មោឃបុរស​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​បបួលគ្នា​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា​ ​មួយអន្លើដោយ​មាតុគ្រាម​ ​ដោយហោចទៅ​ ​សូម្បី​ចន្លោះ​ស្រុក​មួយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ២៧៣ | បន្ទាប់