នោះ​មិន​អាច​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​អ្នក​សេព​ ​ដោយ​ប្រការ​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ដឹង​ច្បាស់​នូវ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នោះឯង​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​មោឃបុរស​ ​អ្នកដឹង​ច្បាស់​នូវ​ធម៌​ដែល​តថាគត​សំដែង​ហើយ​យ៉ាងនេះ​ ​មក​ពី​អ្នកណា​ ​នែ​មោឃបុរស​ ​ធម៌​ធ្វើ​សេចក្តី​អន្តរាយ​ ​តថាគត​សំដែង​ហើយដោយ​បរិយាយ​ជាច្រើន​ ​ធម៌​ទាំងឡាយ​នោះ​សោត​ ​អាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​បាន​ពិតមែន​ ​តថាគត​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​សេចក្តី​រីករាយ​តិច​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នេះ​មាន​ច្រើន​ ​តថាគត​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​រាង​ឆ្អឹង​។​បេ​។​ ​តថាគត​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​ដុះ​សាច់​។​បេ​។​ ​តថាគត​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​គប់ភ្លើង​ធ្វើ​ពី​ស្មៅ​។​បេ​។​ ​តថាគត​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​រណ្តៅ​រងើកភ្លើង​។​បេ​។​ ​តថាគត​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​អ្នក​យល់សប្តិ​។​បេ​។​ ​តថាគត​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​របស់​ដែល​ខ្ចីគេ​។​បេ​។​ ​តថាគត​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​ផ្លែឈើ​។​បេ​។​ ​តថាគត​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ
ថយ | ទំព័រទី ២៨០ | បន្ទាប់