កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​កុំ​ពោល​បង្កាច់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឡើយ​ ​ការ​ពោល​បង្កាច់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិនល្អ​ទេ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មិន​ពោល​យ៉ាងនេះ​ទេ​ ​នែ​អាវុសោ​ ​ធម៌​ទាំងឡាយ​តែង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ ​ដោយ​បរិយាយ​ជាច្រើន​ ​ធម៌​ទាំងឡាយ​នោះ​អាច​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​អ្នក​សេព​មែន​។​ ​ឯ​ភិក្ខុ​នោះ​ ​កាលដែល​ភិក្ខុ​ទាំងឡាយ​ពោល​យ៉ាងនេះ​ហើយ​ ​ក៏​នៅតែ​ប្រកាន់​មាំ​យ៉ាងនោះ​ដដែល​ ​ភិក្ខុ​នោះ​ត្រូវ​ភិក្ខុ​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​អស់​វារៈ​បីដង​ ​ដើម្បីឲ្យ​លះ​ទិដ្ឋិ​នោះ​ចេញ​។​ ​បើ​ភិក្ខុ​នោះ​ ​កាល​ភិក្ខុ​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​អស់​វារៈ​បីដង​ ​ហើយ​លះបង់​នូវ​ទិដ្ឋិ​នោះ​បាន​។​ ​ការ​លះបង់​បាន​នេះ​ ​ជាការល្អ​ ​បើ​ភិក្ខុ​នោះ​មិន​លះបង់​ទេ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​២៨១​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​។​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ពោល​យ៉ាងនេះ​ ​គឺ​ភិក្ខុ​នោះ​ពោល​ថា​ ​ធម៌​ទាំងឡាយ​ណា​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ថា​ ​ធ្វើ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​ ​ដោយ​ប្រការ​ណា​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នោះ​។​
ថយ | ទំព័រទី ២៨២ | បន្ទាប់