សិក្ខាបទ​ទី៩​


 [​២៨៧​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ដឹង​ហើយ​ ​បរិភោគ​រួម​ខ្លះ​ ​នៅ​រួម​ខ្លះ​ ​សម្រេចឥរិយាបថដេក​រួម​ខ្លះ​ ​ជាមួយនឹង​អរិ​ដ្ឋ​ភិក្ខុ​ដែល​នៅតែ​ពោល​យ៉ាងនោះ​ ​មិនបាន​ធ្វើតាម​ធម៌​ ​មិន​លះបង់​ទិដ្ឋិ​នោះ​ចេញ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ដឹង​ហើយ​ ​មិន​គួរ​នឹង​បរិភោគ​រួម​ខ្លះ​ ​នៅ​រួម​ខ្លះ​ ​សម្រេចឥរិយាបថដេក​រួម​ខ្លះ​ ​ជាមួយនឹង​អរិ​ដ្ឋ​ភិក្ខុ​ដែល​នៅតែ​ពោល​យ៉ាងនោះ​ ​ជា​អ្នក​មិន​ធ្វើតាម​ធម៌​ ​មិន​លះបង់​ទិដ្ឋិ​នោះ​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​អ្នក​ទាំងឡាយ​ដឹង​ហើយ​ ​បរិភោគ​រួម​ខ្លះ​ ​នៅ​រួម​ខ្លះ​ ​សម្រេចឥរិយាបថដេក​រួម​ខ្លះ​ ​ជាមួយនឹង​អរិ​ដ្ឋ​ភិក្ខុ​ដែល​នៅតែ​ពោល​យ៉ាងនោះ​ ​ជា​អ្នក​មិនបាន​ធ្វើតាម​ធម៌​ ​ជា​អ្នក​មិន​លះបង់​ទិដ្ឋិ​នោះ​ចេញ​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ដឹង​ហើយ​ ​មិន​គួរ​នឹង​
ថយ | ទំព័រទី ២៨៨ | បន្ទាប់