ដេក​សង្កត់​ក្តី​ ​(​លើ​ទីដេក​នោះ​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​ព្រោះ​ធ្វើ​នូវ​សេ​ចក្តីច្រៀ​ត​បៀត​នេះឯង​ឲ្យ​ជា​បច្ច័យ​ ​មិនមែន​ហេតុ​ដទៃ​ទេ​ ​សេចក្តី​ថា​ ​គ្មាន​ហេតុ​ដទៃ​នីមួយ​ដែល​ក្រៅពី​ការ​ចូល​ទៅ​ដេក​ច្រៀ​ត​បៀត​នោះ​ឡើយ​។​
 [​៣​]​ ​វិហារ​របស់​សង្ឃ​ ​ភិក្ខុ​សំគាល់​ថា​ ​វិហារ​របស់​សង្ឃ​មែន​ ​ហើយ​ចូល​ទៅ​ដេក​ច្រៀ​ត​បៀត​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​វិហារ​របស់​សង្ឃ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ចូល​ទៅ​ដេក​ច្រៀ​ត​បៀត​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​វិហារ​របស់​សង្ឃ​ ​ភិក្ខុ​សំគាល់​ថា​របស់​បុគ្គល​វិញ​ ​ហើយ​ចូល​ទៅ​ដេក​ច្រៀ​ត​បៀត​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ក្រាល​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ក្រាល​ក្តី​ ​នូវ​ទីដេក​ ​វៀរលែងតែ​ឧបចារ​នៃ​គ្រែ​ក្តី​ ​នៃ​តាំង​ក្តី​ ​នៃ​ភិក្ខុ​ចូល​ទៅ​ក្តី​ ​ចេញ​មក​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​អង្គុយ​សង្កត់​ក្តី​ ​ដេក​សង្កត់​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ក្រាល​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ក្រាល​ក្តី​ ​នូវ​ទីដេក​ ​ក្នុង​ឧបចារ​នៃ​វិហារ​ក្តី​ ​ក្នុង​ឧបដ្ឋានសាលា​ក្តី​(​១​)​ ​ក្នុង​មណ្ឌប​ក្តី​ ​ទៀប​គល់ឈើ​ក្តី​ ​ក្នុង​ទីវាល​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​អង្គុយ​សង្កត់​ក្តី​ ​ដេក​សង្កត់​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​វិហារ​របស់​បុគ្គល​ ​ភិក្ខុ​សំគាល់​ថា​របស់​សង្ឃ​ ​
​(​១​)​ ​ប្រែថា​ ​សាលា​សម្រាប់​បម្រើ​ ​តែ​អដ្ឋកថា​ថា​ ​បាន​ដល់​សាលា​សម្រាប់​ឆាន់​ ​ឬ​រោង​ឆាន់​។​
ថយ | ទំព័រទី ៣ | បន្ទាប់