សាកសួរ​ភិក្ខុ​ដទៃ​ ​ដែល​ឈ្លាស​ទ្រទ្រង់​វិន័យ​ ​ជា​បណ្ឌិត​មាន​ប្រាជ្ញា​ ​ជា​ពហុស្សូត​ ​ជា​ធម្មកថិក​ ​នៅឡើយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ ​កាល​អនុបសម្បន្ន​ ​ពោល​ដោយ​វិនយបញ្ញត្តិ​ក្តី​ ​ដោយ​ពុទ្ធវចនៈ​ដែល​មិនមែន​ជា​វិនយបញ្ញត្តិ​ក្តី​ ​ត្រឡប់​ពោល​យ៉ាងនេះ​ថា​ ​ពាក្យ​នេះ​មិន​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ផូរផង់​ចាក​កិលេស​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​កំចាត់​កិលេស​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​នាំមក​នូវ​សេចក្តី​ជ្រះថ្លា​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​មិន​សន្សំ​នូវ​កិលេស​វដ្ត​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​ប្រារព្ធ​សេចក្តី​ព្យាយាម​ទេ​ ​(​ម្យ៉ាងទៀត​)​ ​ពោល​ថា​ ​នែ​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​មិនទាន់​សិក្សា​សិក្ខាបទ​នេះ​ទេ​ ​ព្រោះ​ខ្ញុំ​មិនទាន់​បាន​សាកសួរ​ភិក្ខុ​ដទៃ​ ​ដែល​ឈ្លាស​ទ្រទ្រង់​វិន័យ​ ​ជា​បណ្ឌិត​មាន​ប្រាជ្ញា​ ​ជា​ពហុស្សូត​ ​ជា​ធម្មកថិក​នៅឡើយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ឧបសម្បន្ន​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​ឧបសម្បន្ន​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​ឧបសម្បន្ន​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៣០៩ | បន្ទាប់