​សិក្ខាបទ​ទី២​


 [​៣០៣​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សំដែង​វិនយកថា​ ​សំដែង​គុណ​នៃ​វិន័យ​ ​ទ្រង់​សំដែង​គុណ​នៃ​ការ​រៀន​វិន័យ​ ​ទ្រង់​កំ​ណ​ត់​រឿយ​ៗ​ ​ហើយ​ទ្រង់​សំដែង​គុណ​របស់​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ដល់​ភិក្ខុ​ទាំងឡាយ​ដោយ​បរិយាយ​ជាច្រើន​។​ ​ភិក្ខុ​ទាំងឡាយ​និយាយ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សំដែង​វិនយកថា​ ​ទ្រង់​សំដែង​គុណ​នៃ​វិន័យ​ ​ទ្រង់​សំដែង​គុណ​នៃ​ការ​រៀន​វិន័យ​ ​ទ្រង់​កំ​ណ​ត់​រឿយ​ៗ​ ​ហើយ​ទ្រង់​សំដែង​គុណ​របស់​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ដោយ​បរិយាយ​ជាច្រើន​ ​នែ​អាវុសោ​ទាំងឡាយ​ ​បើ​ដូច្នោះ​យើង​នឹង​រៀន​វិន័យ​ក្នុង​សំណាក់​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​នោះ​ ​ជា​ថេរៈ​ខ្លះ​ ​ជា​ភិក្ខុ​ថ្មី​ខ្លះ​ ​ជា​ភិក្ខុ​កណ្តាល​ខ្លះ​ច្រើន​រូប​ ​វៀន​វិន័យ​ក្នុង​សំណាក់​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​។​ ​លំដាប់នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មានគំនិត​ដូច្នេះ​ថា​ ​នែ​អាវុសោ​ទាំង​ឡាយ​ច​ ​ឥឡូវនេះ​ឯង​ ​ភិក្ខុ​ច្រើន​អង្គ​ ​ជា​ថេរៈ​ខ្លះ​ ​ជា​ភិក្ខុ​ថ្មី​ខ្លះ​ ​ជា​ភិក្ខុ​កណ្តាល​ខ្លះ​ ​វៀន​វិន័យ​ក្នុង​សំណាក់​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​បើ​ភិក្ខុ​ទាំងឡាយ​នេះ​ជា​អ្នកចេះ​ស្ទាត់​
ថយ | ទំព័រទី ៣១១ | បន្ទាប់