ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កាល​ភិក្ខុ​កំពុង​សំដែង​បាតិមោក្ខ​ ​មិន​គួរ​នឹង​មក​ពោល​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ទើបតែនឹង​ដឹង​ក្នុង​កាល​ឥឡូវនេះ​ថា​ ​ធម៌​នេះ​មក​ហើយ​ក្នុង​សុ​ត្តៈ​ ​រាប់​ចូល​ហើយ​ក្នុង​សុ​ត្តៈ​ ​មកកាន់​ឧទ្ទេស​រាល់​កន្លះ​ខែ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំ​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​កាល​ភិក្ខុ​កំពុង​សំដែង​បាតិមោក្ខ​រាល់​កន្លះ​ខែ​ ​ហើយ​ពោល​យ៉ាងនេះ​ថា​ ​ខ្ញុំ​ទើបតែនឹង​ដឹង​ក្នុង​កាល​ឥឡូវនេះ​ថា​ ​ឮថា​ ​ធម៌​នេះ​មក​ហើយ​ក្នុង​សុ​ត្តៈ​ ​រាប់​ចូល​ហើយ​ក្នុង​សុ​ត្តៈ​ ​មកកាន់​ឧទ្ទេស​រាល់​កន្លះ​ខែ​។​ ​បើ​ភិក្ខុ​ទាំងឡាយ​ដទៃ​ដឹង​នូវ​ភិក្ខុ​នោះ​ថា​ ​ភិក្ខុ​នេះ​ធ្លាប់​អង្គុយ​ស្តាប់​បាតិមោក្ខ​ ​ដែល​ភិក្ខុ​សំដែង​អស់​វារៈ​ពីរបី​ដង​ហើយ​ ​នឹង​ពោល​ទៅ​ថ្វី​ទៀត​ដល់​ការ​ស្តាប់​ច្រើនដង​ ​សេចក្តី​រួច​ ​(​ចាក​អាបត្តិ​)​ ​ដោយ​អាការ​ដែល​មិនដឹង​ ​មិន​មានដល់​ភិក្ខុ​នោះ​ទេ​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ណា​ ​ក្នុង​រឿង​អនាចារ​នោះ​ ​សង្ឃ​គ​ប្បី​ញុំាង​ភិក្ខុ​នោះ​ឲ្យ​ធ្វើ​នូវ​អាបត្តិ​នោះ​ ​ដោយ​គួរ​តាម​ធម៌​ ​ម្យ៉ាងទៀត​ ​គប្បី​លើក​មោហា​រោបនកម្ម​ដល់​ភិក្ខុ​នោះ​ថែមទៀត​ថា​ ​ម្នាល​
ថយ | ទំព័រទី ៣១៦ | បន្ទាប់