​[​៣០៩​]​ ​ពាក្យ​ថា​ ​បើ​(​ភិក្ខុ​ទាំងឡាយ​ដទៃ​ដឹង​)​នូវ​ភិក្ខុ​នោះ​ ​សេចក្តី​ថា​ ​ភិក្ខុ​ទាំងឡាយ​ដទៃ​ដឹង​នូវ​ភិក្ខុ​អ្នក​ប្រាថ្នា​នូវ​សេចក្តី​វង្វេង​ថា​ ​ភិក្ខុ​នេះ​ធ្លាប់​អង្គុយ​(​ស្តាប់​)​បាតិមោក្ខ​ដែល​ភិក្ខុ​សំដែង​អស់​វារៈ​ពីរបី​ដង​ហើយ​ ​នឹង​ពោល​ទៅ​ថ្វី​ទៀត​ដល់​ការ​ស្តាប់​ច្រើនដង​ ​សេចក្តី​រួច​ ​(​ចាក​អាបត្តិ​)​ ​ដោយ​អាការ​ដែល​មិនដឹង​ ​មិន​មានដល់​ភិក្ខុ​នោះ​ទេ​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ណា​ក្នុង​រឿង​អនាចារ​នោះ​ ​សង្ឃ​គ​ប្បី​ញុំាង​ភិក្ខុ​នោះ​ឲ្យ​ធ្វើ​នូវ​អាបត្តិ​នោះ​ ​ដោយ​គួរ​តាម​ធម៌​ ​ម្យ៉ាងទៀត​ ​គប្បី​លើក​សេចក្តី​វង្វេង​ ​គឺ​មោហា​រោបនកម្ម​ដល់​ភិក្ខុ​នោះ​ថែមទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​គប្បី​លើក​មោហា​រោបនកម្ម​ឡើង​យ៉ាងនេះ​។​ ​ភិក្ខុ​ដែល​ជា​អ្នក​ឈ្លាស​ ​អង់អាច​ ​គ​ប្បី​ញុំាង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុ​នេះ​ឈ្មោះ​នេះ​ ​កាល​ភិក្ខុ​កំពុង​សំដែង​បាតិមោក្ខ​ ​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​សម្រេចប្រយោជន៍​ដ៏​ល្អ​ឡើយ​។​ ​បើ​មោហា​រោបនកម្ម​ ​មានកាល​ដ៏​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​លើក​មោហា​រោបនកម្ម​ដល់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​នេះ​ជា​វាចា​ប្រកាស​ឲ្យ​សង្ឃ​ដឹង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុ​នេះ​ឈ្មោះ​នេះ​ ​កាល​ភិក្ខុ​កំពុង​សំដែង​បាតិមោក្ខ​ ​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​សម្រេចប្រយោជន៍​ដ៏​ល្អ​ទេ​។​ ​ឥឡូវនេះ​ ​សង្ឃ​លើក​នូវ​
ថយ | ទំព័រទី ៣១៨ | បន្ទាប់