[២៧] ត្រង់ពាក្យថា ប្រដៅ គឺភិក្ខុទូន្មានដោយគរុធម៌៨ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុប្រដៅដោយធម៌ដទៃ ត្រូវអាបត្តិទុក្កដ។ ភិក្ខុប្រដៅភិក្ខុនីដែលបានឧបសម្បទាក្នុងសំណាក់សង្ឃតែមួយចំណែក ត្រូវអាបត្តិទុក្កដ។
[២៨] ភិក្ខុដែលសង្ឃសន្មតនោះ គប្បីបោសច្រាសនូវទីបរិវេណ រួចត្រូវតាំងទឹកឆាន់ និងទឹកប្រើប្រាស់ តែងតាំងនូវអាសនៈទុក ហើយនាំយកភិក្ខុជាគំរប់ពីរទៅអង្គុយនៅចុះ។ ភិក្ខុនីទាំងឡាយគប្បីទៅក្នុងទីនោះ ហើយថ្វាយបង្គំនូវភិក្ខុនោះ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ ភិក្ខុដែលសង្ឃសន្មតនោះ គប្បីសួរភិក្ខុនីទាំងឡាយថា ម្នាលនាងទាំងឡាយ ពួកនាងព្រមព្រៀងគ្នាហើយឬ។ បើភិក្ខុនីទាំងឡាយពោលថា លោកម្ចាស់ យើងខ្ញុំទាំងឡាយព្រមព្រៀងគ្នាហើយ ភិក្ខុគប្បីសួរថា ម្នាលនាងទាំងឡាយ គរុធម៌៨ចាំស្ទាត់រត់មាត់ហើយឬ។ បើភិក្ខុនីទាំងឡាយពោលតបថា បពិត្រលោកម្ចាស់ ចាំស្ទាត់រត់មាត់ហើយ ភិក្ខុគប្បីប្រគល់ឱវាទដោយពាក្យថា ម្នាលនាងទាំងឡាយ នេះហើយជាឱវាទ។ បើភិក្ខុនីទាំងឡាយពោលថា គរុធម៌មិនទាន់ស្ទាត់ទេលោកម្ចាស់ ភិក្ខុគប្បីសូត្រប្រាប់ភិក្ខុនីថា ភិក្ខុនីឧបសម្បទាហើយបានមួយរយវស្សា ត្រូវធ្វើអភិវាទនកម្ម បច្ចុបដ្ឋានកម្ម អញ្ជលីកម្ម និងសាមីចិកម្មដល់ភិក្ខុ (សូម្បី) ឧបសម្បទាហើយក្នុងថ្ងៃនោះ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជា