ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ក្រោធ​ខឹង​ ​ហើយ​ងា​ឡើង​នូវ​លំពែង​ ​គឺ​បាតដៃ​ ​សំដៅ​ភិក្ខុ​ផងគ្នា​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៣១៨​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ពាក្យ​ថា​ ​សំដៅ​ភិក្ខុ​ផងគ្នា​ ​គឺ​សំដៅ​ភិក្ខុ​ដទៃ​។​ ​ពាក្យ​ថា​ ​ក្រោធ​ខឹង​ ​គឺ​មានចិត្ត​មិន​ត្រេកអរ​ ​មានចិត្ត​គុំគួន​ ​មានចិត្ត​រឹងត្អឹង​។​ ​ពាក្យ​ថា​ ​ងា​ឡើង​នូវ​លំពែង​គឺ​បាតដៃ​ ​សេចក្តី​ថា​ ​ភិក្ខុ​លើក​កាយ​ក្តី​ ​លើក​វត្ថុ​ជាប់នឹង​កាយ​ក្តី​ ​ឡើង​ជន្ល​ ​ដោយហោចទៅ​ ​សូម្បីតែ​ស្លឹក​ព្រលិត​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៣១៩​]​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ ​ឧបសម្បន្ន​ ​ហើយ​ក្រោធ​ខឹង​ ​ងា​លំពែង​គឺ​បាតដៃ​ឡើង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ក្រោធ​ខឹង​ ​ងា​លំពែង​គឺ​បាតដៃ​ឡើង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​អនុបសម្បន្ន​ ​ហើយ​ក្រោធ​ខឹង​ ​ងា​លំពែង​គឺ​បាតដៃ​ឡើង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ក្រោធ​ខឹង​ដល់​
ថយ | ទំព័រទី ៣២៥ | បន្ទាប់