សិក្ខាបទ​ទី៧​


 [​៣២៥​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្លែង​បង្កហេតុ​ឲ្យ​មាន​សេចក្តី​រង្កៀស​សង្ស័យ​កើត​ដល់​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ថា​ ​ម្នាល​អាវុសោ​ ​សិក្ខាបទ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្តទុក​ហើយ​ថា​ ​បុគ្គល​មាន​ឆ្នាំ​ថយ​ពី២០​ ​សង្ឃ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ឡើយ​ ​ចំណែក​ពួក​លោក​ ​មាន​អាយុ​មិនទាន់​ដល់២០ឆ្នាំ​ ​មក​ទទួល​ឧបសម្បទា​ ​ពួក​លោក​មិនមែន​ជា​ឧប​សម​ប្ប​ន្ន​ទេ​ដឹង​។​ ​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ទាំងនោះ​ក៏​នាំគ្នា​យំ​។​ ​ភិក្ខុ​ទាំងឡាយ​បាន​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ពួក​លោក​យំ​ ​ព្រោះ​អ្វី​។​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ប្រាប់​ថា​ ​អាវុសោ​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងនេះ​ ​ក្លែង​បង្កហេតុ​ឲ្យ​មាន​សេចក្តី​រង្កៀស​សង្ស័យ​ដល់​ពួក​យើង​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិន​គួរ​នឹង​បង្កហេតុ​ឲ្យ​មាន​សេចក្តី​រង្កៀស​សង្ស័យ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ផងគ្នា​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ពួក​អ្នកឯង​ក្លែង​បង្កហេតុ​ឲ្យ​មាន​សេចក្តី​រង្កៀស​សង្ស័យ​ ​ដល់​ភិក្ខុ​
ថយ | ទំព័រទី ៣៣០ | បន្ទាប់