ទាំងឡាយ​ផងគ្នា​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​ពួក​អ្នកឯង​មិន​គួរ​នឹង​ក្លែង​បង្កហេតុ​ឲ្យ​មាន​សេចក្តី​រង្កៀស​សង្ស័យ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ផងគ្នា​ទេ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ក្លែង​បង្កហេតុ​ឲ្យ​មាន​សេចក្តី​រង្កៀស​សង្ស័យ​ ​ដល់​ភិក្ខុ​ផងគ្នា​ដោយ​គិតថា​ ​(​សេចក្តី​រង្កៀស​សង្ស័យ​នេះ​)​កើតឡើង​ ​ការ​មិន​សប្បាយចិត្ត​នឹង​មានដល់​ភិក្ខុ​នោះ១រំពេច​មិនខាន​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​ព្រោះ​ធ្វើ​សេចក្តី​រង្កៀស​សង្ស័យ​នោះ​ឯង​ជាហេតុ​ពិត​ ​មិនមែន​ហេតុ​ដទៃ​ឡើយ​។​ ​
 [​៣២៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ពាក្យ​ថា​ ​ដល់​ភិក្ខុ​ផងគ្នា​ ​គឺ​ដល់​ភិក្ខុ​ដទៃ​។​ ​ពាក្យ​ថា​ ​ក្លែង​ ​សេចក្តី​ថា​ ​ភិក្ខុ​ដឹង​គឺ​ដឹង​ជាក់​ ​ក្លែង​ល្មើស​ប្រព្រឹត្ត​កន្លង​។​ ​ពាក្យ​ថា​ ​បង្កហេតុ​ឲ្យ​មាន​សេចក្តី​រង្កៀស​សង្ស័យ​ ​សេចក្តី​ថា​ ​ភិក្ខុ​ណា​បង្កហេតុ​ឲ្យ​មាន​សេចក្តី​រង្កៀស​សង្ស័យ​ថា​ ​លោក​ទំនង
ថយ | ទំព័រទី ៣៣១ | បន្ទាប់