ឧបសម្បន្ន​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្ន​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​អនុបសម្បន្ន​ដដែល​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៣៣២​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុ​ដើរទៅ​ ​ដោយ​គិតថា​ ​អញ​នឹង​ស្តាប់​ភិក្ខុ​ទាំងនេះ​ហើយ​ ​នឹង​ថយចេញ​ ​នឹង​វៀរ​ ​នឹង​រម្ងាប់​ ​(​សេចក្តី​ប្រកួត​ប្រកាន់​)​ ​នឹង​ដោះខ្លួន១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី៨​ ​ចប់​។​

ថយ | ទំព័រទី ៣៣៧ | បន្ទាប់