សិក្ខាបទ​ទី៩​


 [​៣៣៣​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បាន​ប្រព្រឹត្ត​អនាចារ​ ​កាល​សង្ឃ​ធ្វើ​កម្ម​ ​(​ដើម្បី​ដាក់ទោស​)​ ​ដល់​ភិក្ខុ​មួយ​រូប​ៗ​ ​ក៏​នាំគ្នា​និយាយ​ខ្ទាស់​។​ ​គ្រានោះ​ឯង​ ​សង្ឃ​បាន​ប្រជុំ​គ្នា​ដោយ​សង្ឃកិច្ច​នីមួយ​។​ ​ទើប​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​កំពុង​ធ្វើ​ចីវរ​កម្ម​ ​បាន​ឲ្យ​ឆន្ទៈ​ ​(​សេចក្តី​គាប់ចិត្ត​របស់​ខ្លួន​)​ ​ដល់​ភិក្ខុ​មួយ​រូប​។​ ​គ្រានោះ​ឯង​ ​សង្ឃ​ប្រឹក្សា​គ្នា​ថា​ ​ម្នាល​អាវុសោ​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​នេះ​មក​តែម្នាក់ឯង​ ​បើ​ដូច្នោះ​ ​ពួក​យើង​ត្រូវ​ធ្វើ​កម្ម​ដល់​ភិក្ខុ​នោះ​ចុះ​ ​ហើយ​បាន​ធ្វើ​កម្ម​ដល់​ភិក្ខុ​នោះ​។​ ​ទើប​ភិក្ខុ​នោះ​ចូល​ទៅ​រក​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បាន​សួរ​ភិក្ខុ​នោះ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​សង្ឃ​បាន​ធ្វើអ្វី​។​ ​ភិក្ខុ​នោះ​ប្រាប់​ថា​ ​ម្នាល​អាវុសោ​ ​សង្ឃ​បាន​ធ្វើ​កម្ម​ដល់​ខ្ញុំ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បាន​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​យើង​ទាំងឡាយ​បាន​ឲ្យ​ឆន្ទៈ​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​កម្ម​នេះ​ ​ដោយ​គិតថា​ ​សង្ឃ​នឹង​ធ្វើ​កម្ម​ដល់​លោក​ ​ក៏ទេ​ ​បើ​យើង​ទាំងឡាយ​ដឹង​ថា​ ​សង្ឃ​នឹង​ធ្វើ​កម្ម​ដល់​លោក​សោត​ ​យើង​ទាំងឡាយ​
ថយ | ទំព័រទី ៣៣៨ | បន្ទាប់