មិន​ឲ្យ​ឆន្ទៈ​ទេ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិន​គួរ​នឹង​ឲ្យ​ឆន្ទៈ​ដល់​សង្ឃកម្ម​ទាំងឡាយ​ដែល​ប្រកបដោយ​ធម៌​ ​ហើយ​ត្រឡប់​មក​តិះដៀល​ជា​ខាងក្រោយ​វិញ​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​អ្នកឯង​រាល់គ្នា​ឲ្យ​ឆន្ទៈ​ ​ដើម្បី​សង្ឃកម្ម​ដែល​ប្រកបដោយ​ធម៌​ ​ហើយ​ត្រឡប់​មក​តិះដៀល​ជា​ខាងក្រោយ​វិញ​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​នែ​មោឃបុរស​ទាំងឡាយ​ ​ពួក​អ្នកឯង​មិន​គួរ​នឹង​ឲ្យ​ឆន្ទៈ​ ​ដើម្បី​សង្ឃកម្ម​ដែល​ប្រកបដោយ​ធម៌​ ​ហើយ​ត្រឡប់​មក​តិះដៀល​ជា​ខាងក្រោយ​វិញ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ឲ្យ​ឆន្ទៈ​ ​ដើម្បី​កម្ម​ទាំងឡាយ​ដែល​ប្រកបដោយ​ធម៌​ ​ហើយ​ពោល​តិះដៀល​ជា​ខាងក្រោយ​ ​(​ភិក្ខុ​នោះ​)​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៣៣៤​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​កម្ម​ដែល​ហៅថា​ ​ប្រកបដោយ​ធម៌​នោះ​
ថយ | ទំព័រទី ៣៣៩ | បន្ទាប់