ឲ្យ​ចីវរ​ ​(​ដល់​ភិក្ខុ​)​ ​ហើយ​ ​មិន​គួរ​នឹង​ពួក​អ្នកឯង​តិះដៀល​ជា​ខាងក្រោយ​វិញ​ទេ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​(​កាលបើ​)​សង្ឃ​ព្រមព្រៀង​គ្នា​ឲ្យ​ចីវរ​(​ដល់​ភិក្ខុ​)​ហើយ​ ​ក៏​ដល់​នូវ​ធម៌​ ​គឺ​កិរិយា​តិះដៀល​ជា​ខាងក្រោយ​វិញ​ថា​ ​ភិក្ខុ​ទាំងឡាយ​បង្អោន​លាភ​របស់​សង្ឃ​ ​តាម​សេចក្តី​គាប់ចិត្ត​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៣៤២​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​សង្ឃ​មាន​សំវាស​ស្មើគ្នា​ ​ឋិតនៅ​ក្នុង​សីមា​ស្មើគ្នា​ ​ហៅថា​ ​ព្រមព្រៀង​គ្នា​។​ ​ដែល​ហៅថា​ ​ចីវរ​ ​គឺ​បណ្តា​ចីវរ៦យ៉ាង​ ​ចីវរ​ណាមួយ​ ​យ៉ាង​តូចបំផុត​ល្មម​សម្រេច​កិច្ច​វិកប្ប​បាន​(​១​)​ ​។​ ​ពាក្យ​ថា​ ​ឲ្យ​ ​គឺ​ឲ្យ​ដោយខ្លួនឯង​។​ ​ដែល​ហៅថា​ ​តាម​សេចក្តី​គាប់ចិត្ត​នោះ​ ​គឺ​តាម​បុគ្គល​ដែល​ជា​មិត្ត​ ​តាម​បុគ្គល​ដែល​ធ្លាប់ស្គាល់​គ្នា​ ​តាម​បុគ្គល​ដែល​ធ្លាប់​គប់​គ្នា​ ​តាម​បុគ្គល​ដែល​មាន​ឧបជ្ឈាយ៍​ស្មើគ្នា​
​(​១​)​ ​អដ្ឋកថា​ ​បាន​ដល់​សម្ព​ត់​ខ្នាត​តូច​ ​បណ្តោយ៨ធ្នាប់​ ​ទទឹង៤ធ្នាប់​ ​ដោយ​ធ្នាប់​ព្រះ​សុគត​ឡើង​ទៅ​ ​ហៅថា​ ​សម្ព​ត់​គួរ​ដល់​ការ​វិកប្ប​ ​។​
ថយ | ទំព័រទី ៣៤៦ | បន្ទាប់