ចែក​នូវ​បបរ​ក្តី​ ​ជា​អ្នក​ចែក​នូវ​ផ្លែឈើ​ក្តី​ ​ជា​អ្នក​ចែក​នូវ​បង្អែម​ក្តី​ ​ជា​អ្នកចាត់ចែង​នូវ​វត្ថុ​បន្តិចបន្តួច​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​តិះដៀល​សង្ឃ​ដែល​បាន​ឲ្យ​ចីវរ​ ​ឬ​បរិក្ខារ​ដទៃ​ដល់​អនុបសម្បន្ន​ដែល​សង្ឃ​សន្មត​ ​ឬមិន​បាន​សន្មត​ ​ឲ្យ​ជា​អ្នក​ក្រាល​នូវ​សេនាសនៈ​ក្តី​ ​ជា​អ្នក​សំដែង​នូវ​ភត្ត​ក្តី​ ​ជា​អ្នក​ចែក​នូវ​បបរ​ក្តី​ ​ជា​អ្នក​ចែក​នូវ​ផ្លែឈើ​ក្តី​ ​ជា​អ្នក​ចែក​នូវ​បង្អែម​ក្តី​ ​ជា​អ្នកចាត់ចែង​នូវ​វត្ថុ​បន្តិចបន្តួច​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​មិន​ប្រកបដោយ​ធម៌​ ​មិន​ត្រូវអាបត្តិ​។​
 [​៣៤៤​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុ​តិះដៀល​សង្ឃ​អ្នកធ្វើ​ ​ព្រោះ​ឆន្ទាគតិ​ ​ទោសាគតិ​ ​មោហាគតិ​ ​ភយាគតិ​ ​ដោយ​ប្រក្រតី​ថា​ ​ប្រយោជន៍អ្វី​ដោយ​លាភ​ដែល​សង្ឃ​ឲ្យ​ដល់​ភិក្ខុ​នោះ​ ​ភិក្ខុ​នោះ​ទុកជា​បាន​ហើយ​ ​ក៏​គង់​ធ្វើ​លាភ​នោះ​ឲ្យ​វិនាស​ទៅ​ដដែល​ ​នឹង​មិនបាន​នាំ​យក​ទៅ​ដោយ​ប្រពៃ​ទេ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី១១​ ​ចប់​។​

ថយ | ទំព័រទី ៣៤៨ | បន្ទាប់