រតន​វគ្គ​ ​សិក្ខាបទ​ទី១​


 [​៣៤៩​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ស្តេច​ព្រះនាម​បសេនទិកោសល​ ​បាន​ត្រាស់​បង្គាប់​នាយ​ឧយ្យានបាល​ ​(​អ្នករក្សា​ឧទ្យាន​)​ថា​ ​ម្នាល​នាយ​ ​ឯង​ចូរ​ទៅ​ជម្រះ​សំអាត​ឧទ្យាន​ ​យើង​នឹង​ទៅ​ឧទ្យាន​។​ ​នាយ​ឧយ្យានបាល​នោះ​បាន​ទទួល​ព្រះ​ឱង្ការ​របស់​ព្រះបាទ​បសេនទិកោសល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​យ៉ាងហ្នឹងហើយ​ ​ៗ​ ​ក៏​ជម្រះ​ឧទ្យាន​ ​ទទួល​បានឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់នៅ​ក្រោមម្លប់​ឈើ​មួយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ចូល​ទៅ​គាល់​ព្រះបាទ​បសេនទិកោសល​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ក្រាបទូល​ព្រះបាទ​បសេនទិកោសល​យ៉ាងនេះ​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ឧទ្យាន​រៀបចំ​ស្អាត​ហើយ​ ​ម្យ៉ាងទៀត​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​គង់​ក្នុង​ទីនោះ​ដែរ​។​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​នាយ​ ​បើ​ដូច្នោះ​ ​យើង​នឹង​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​យាង​ទៅកាន់​ឧទ្យាន​ ​ហើយ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​វេលា​នោះ​ឯង​ ​មាន​ឧបាសក​ម្នាក់​កំពុង​អង្គុយ​គាល់
ថយ | ទំព័រទី ៣៥៤ | បន្ទាប់