ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​មាន​ព្រះ​ឱង្ការ​ចំពោះ​នឹង​ឧបាសក​នោះ​យ៉ាងនេះ​ថា​ ​ម្នាល​ឧបាសក​ ​អ្នក​ត្រូវការ​ដោយ​របស់​ណា​ ​គប្បី​ប្រាប់​ដល់​យើង​ចុះ​។​ ​ឧបាសក​នោះ​ទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ប្រពៃ​ហើយ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ស្តេច​បសេនទិកោសល​ ​ឲ្យ​ឃើញ​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អង់អាច​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​។​ ​ព្រះបាទ​បសេនទិកោសល​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ឲ្យ​ឃើញ​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អង់អាច​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​ហើយ​ ​ស្តេច​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ទ្រង់​ធ្វើ​ប្រទក្សិណ​ចៀសចេញ​ទៅ​។​
 [​៣៥០​]​ ​គ្រានោះ​ឯង​ ​ព្រះបាទ​បសេនទិកោសល​ ​ស្តេច​គង់​ក្នុង​ថ្នាក់​ខាងលើ​នៃ​ប្រាសាទ​ដ៏​ប្រសើរ​។​ ​ព្រះបាទ​បសេនទិកោសល​បាន​ទត​ឃើញ​ឧបាសក​នោះ​ដើរ​បាំងឆត្រ​ទៅតាម​ថ្នល់​ ​លុះ​ទត​ឃើញ​ហើយ​ ​ទ្រង់​ឲ្យ​ហៅ​មក​ ​ហើយ​មាន​ព្រះ​ឱង្ការ​យ៉ាងនេះ​ថា​ ​ម្នាល​ឧបាសក​ ​ឮ​ថា​អ្នកឯង​ជា​ពហុស្សូត​ ​ស្ទាត់​ក្នុង​បិដក​ ​ម្នាល​ឧបាសក​ ​ល្អ​ហើយ​ ​អ្នក​ចូរ​បង្ហាញ​ធម៌​ក្នុង​ផ្ទះ​នៃ​ពួក​ស្រី​របស់​យើង​ផង​។​ ​ឧបាសក​នោះ​ទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ខ្ញុំ​ព្រះអង្គ​ដឹង​ធម៌​ណា​ ​ព្រោះហេតុតែ​លោកម្ចាស់​ទាំងឡាយ​ ​លោកម្ចាស់​ទាំងឡាយ​គង់​នឹង​បង្ហាញ​ធម៌​នោះ​ក្នុង​ផ្ទះ​នៃ​ពួក​ស្រី​ ​(​គឺ​ពួក​ព្រះ​ស្នំ​)​ ​របស់​ព្រះអង្គ​បាន​។​ ​លំដាប់នោះ​ ​ព្រះបាទ​បសេនទិកោសល​
ថយ | ទំព័រទី ៣៥៦ | បន្ទាប់