​[​៣៥៤​]​ ​ស្តេច​មិនបាន​និមន្ត​ ​ភិក្ខុ​សំគាល់​ថា​ស្តេច​មិនបាន​និមន្ត​ ​ហើយ​ដើរកន្លង​ធរណី​ចូល​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ស្តេច​មិនបាន​និមន្ត​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ដើរកន្លង​ធរណី​ចូល​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ស្តេច​មិនបាន​និមន្ត​ ​ភិក្ខុ​សំគាល់​ថា​ស្តេច​និមន្ត​ ​ហើយ​ដើរកន្លង​ធរណី​ចូល​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ស្តេច​និមន្ត​ហើយ​ ​ភិក្ខុ​សំគាល់​ថា​ស្តេច​មិនបាន​និមន្ត​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ស្តេច​និមន្ត​ហើយ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ស្តេច​និមន្ត​ហើយ​ ​ភិក្ខុ​សំគាល់​ថា​ស្តេច​និមន្ត​ហើយ​ ​មិន​ត្រូវអាបត្តិ​។​
 [​៣៥៥​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៩យ៉ាង​)​ ​គឺ​ស្តេច​បាន​និមន្ត១​ ​ជន​នោះ​មិនមែន​ជា​ក្សត្រិយ៍១​ ​ជា​ស្តេច​ ​តែ​មិនបាន​ទទួល​អភិសេក​ដោយ​អភិសេក​ជា​ក្សត្រិយ៍១​ ​ស្តេច​យាង​ចេញពី​ក្រឡាព្រះបន្ទំ១​ ​មហេសី​ចេញពី​ក្រឡាព្រះបន្ទំ១​ ​ឬមួយ​ស្តេច​នឹង​មហេសី​ទាំងពីរ​ ​ចេញពី​ក្រឡាព្រះបន្ទំ១​ ​ស្តេច​និង​មហេសី​មិនបាន​នៅក្នុង​ក្រឡាព្រះបន្ទំ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី១​ ​ចប់​។​

ថយ | ទំព័រទី ៣៦៤ | បន្ទាប់