ព្រះ​ភាគ​វិញ​ ​ហើយក៏​ដោះ​នូវ​គ្រឿង​អាភរណៈ​ចង​ជា​បង្វិច​ដោយ​សំពត់​បង្ក​ ​ហើយ​បាន​ហុច​ឲ្យ​ទៅ​ទាសី​ថា​ ​ហ៏​ហង​ ​ឯង​ចូរ​យក​បង្វិច​នេះ​ទៅ​។​ ​លំដាប់នោះ​ ​នាង​វិ​សា​ខា​មិគា​រមាតា​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ពន្យល់​នាង​វិ​សា​ខា​មិគា​រមាតា​ដែល​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ឲ្យ​ឃើញ​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​ហើយ​។​ ​ឯ​នាង​វិ​សា​ខា​មិគា​រមាតា​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ពន្យល់​ឲ្យ​ឃើញ​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ហើយ​ចៀសចេញ​ទៅ​។​ ​ឯ​ទាសី​នោះ​ ​ក៏​ភ្លេច​ចោល​នូវ​បង្វិច​នោះ​ ​ហើយ​ដើរចេញ​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ឃើញ​ហើយ​ ​បាន​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ចូរ​រើស​យកទុក​ចុះ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ដោយ​ព្រះពុទ្ធដីកា​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​រើស​ឯង​ ​ឬ​ប្រើ​គេ​ឲ្យ​រើស​នូវ​រតនៈ​ក្តី​ ​នូវ​វត្ថុ​ដែលគេ​សន្មត​ជារ​ត​នៈ​ក្តី​
ថយ | ទំព័រទី ៣៦៧ | បន្ទាប់